រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន គ្រោងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីនៃក្រុមប្រទេស G7 (Video Inside)

រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់សុខុន គ្រោងនឹងអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២នៃរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីអភិវឌ្ឍន៍នៃក្រុមប្រទេស G7 តាមប្រព័ន្ធវីដេអូនាថ្ងៃអាទិត្យចុងសប្តាហ៍នេះ។

យោងតាមក្រសួងការ បរទេស, ការអញ្ជើញចូលរួមរបស់លោកប្រាក់សុខុនដែលជាឧបនាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១២ធ្នូខាងមុខនេះ គឺតបតាមការអញ្ជើញ របស់រដ្ឋមន្ត្រីការបរទេស Commonwealth និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ប្រធានបទដែលរំពឹងនឹងលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនាពេលខាងមុខនេះ រួម មានវ៉ាក់សាំងនិងសន្តិសុខផ្នែកសុខភាពពិភពលោក, កំណើនសេដ្ឋកិច្ច, បច្ចេកវិទ្យានិងហេដ្ឋារចនាសម្ព័ន្ធ, កិច្ច សហប្រតិបត្តិការនិងការវិវត្តន៍ស្ថានការណ៍ក្នុងតំបន់ រួមទាំងនៅតំបន់អាស៊ានផងដែរ។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២, លោកឧបនាយករដ្ឋមន្ត្រិប្រាក់សុខុន នឹងអញ្ជើញ ធ្វើ បទអន្តរាគមន៍លើប្រធានបទទាំងនោះ និងលើអាទិភាពរបស់កម្ពុជាក្នុងការដឹកនាំកិច្ចប្រឹងប្រែងកសាងសហ គមន៍អាស៊ានផងដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner