មេបញ្ជាការកងទ័ពជើងគោកកម្ពុជាផ្ញើសាររំលែកទុក្ខសពអគ្គមេបញ្ជាការកងទ័ពឥណ្ឌា (Video Inside)

អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត បានផ្ញើ សារ រំលែកទុក្ខជូនគ្រួសារសព ព្រមទាំងកងទ័ព និងប្រជាជនឥណ្ឌា ចំពោះការស្លាប់របស់អគ្គមេបញ្ជាការកងទ័ព នៃសាធារណរដ្ឋឥណ្ឌា។

នាយឧត្តមសេនី៍យ៍ប៊ីពីនរ៉ាវ៉ាត់ Bipin Rawat អគ្គមេបញ្ជាការកងទ័ពឥណ្ឌា រួមជាមួយ នឹងភរិយារបស់លោកនិងនាយទាហានអមដំណើរចំនួន១១ រូបផ្សេងៗទៀត បានបាត់បង់ជីវិត  នៅក្នុងឧបទ្ទវ ហេតុធ្លាក់ ឧទ្ធម្ភាគចក្រ កាលពីរសៀលថ្ងៃទី៨ធ្នូនៅក្នុងរដ្ឋតាមីល ណាឌូ Tamil Nadu។

សារលិខិតរំលែកទុកថ្ងៃទី៩ធ្នូរបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសរសេរបញ្ជាក់ការ រំលែកទុក្ខ ជូនចំពោះគ្រួសារសព ព្រមទាំងកងទ័ព និងប្រជាជនឥណ្ឌា ចំពោះការបាត់បង់ជីវិតរបស់ នាយឧត្តមសេនី៍យ៍ ប៊ីពីនរ៉ាវ៉ាត់, ភរិយារបស់លោកនិងនាយទាហានអមដំណើរទាំងអស់ក្នុងគ្រោះថ្នាក់ក្នុងរដ្ឋ Tamil Nadu នោះដែល ជាការបាត់បង់ដ៏ធំធេងរបស់កងទ័ព និងប្រជាជនឥណ្ឌា។

លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរំឭកផងដែរអំពីកិច្ចខិតខំប្រឹងប្រែងរបស់សព នាយឧត្តមសេនីយ៍ ប៊ីពីន រ៉ាវ៉ាត់ នៅក្នុងការជំរុញ និងលើក កម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner