ប្រមុខដឹកនាំអង្គការសហប្រជាជាតិអំពាវនាវឱ្យប្រទេសលើពិភពលោករួមគ្នាដោះស្រាយវិបត្តិជនភៀសខ្លួន

បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស នៅថ្ងៃពុធនេះ បានទទូចឲ្យប្រទេសលើពិភពលោករួមគ្នា ដោះស្រាយវិបត្តិជនភៀសខ្លួនក្នុងពិភពលោកដែលមានចំនួនដ៏ច្រើន ។

ការអំពាវនាវរបស់លោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស ខាងលើនេះ ត្រូវបានធ្វើឡើងក្នុងពិធីបើកវេទិកាជនភៀសខ្លួនសកល មានរយៈពេល២ថ្ងៃនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែធ្នូនេះ និងបន្ទាប់ពីប្រទេសទទួលយកជនភៀសខ្លួនខ្លះ បានចោទប្រទេសអ្នកមានថា មិនបានទទួលអម្រែកជនភៀសខ្លួនស្មើគ្នា ។

សូមបញ្ជាក់ថា បើតាមរយៈរបាយការណ៍របស់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ UNHCR នោះ កាលពីឆ្នាំ២០១៨ មនុស្សប្រមាណជាង៧០លាននាក់ត្រូវបានគេបង្ខំឲ្យចាកចេញពីផ្ទះសម្បែង ដោយក្នុងចំនួនមួយនេះ មានជនភៀសខ្លួនជិត៣០លាននាក់ ហើយប្រមាណជា៨០ភាគរយនៃជនភៀសខ្លួន គឺរស់នៅក្នុងភាពក្រីក្រ និងក្នុងប្រទេសកំពុងអភិវឌ្ឍ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner