កូរ៉េខាងត្បូងសម្រេចដាក់ពង្រាយយន្ដហោះចម្បាំង F-35A ស្របពេលភាពតានតឹងនៅលើឧបទ្វីបកូរ៉េចាប់ផ្តើមឡើងវិញ
អត្ថបទដោយ៖
Kien Sereyvuth
កូរ៉េខាងត្បូង៖ យន្ដហោះចម្បាំងបំបាំងកាយ F-35A នៅថ្ងៃអង្គារនេះ ត្រូវបានរដ្ឋាភិបាលក្រុងសេអ៊ូលដាក់ពង្រាយ និង ប្រើប្រាស់ជាផ្លូវការឯមូលដ្ឋានទ័ពអាកាស នៃកងអង្គភាពទី១៧ ស្ថិតក្នុងទីក្រុង Cheongju ។
ការដាក់ពង្រាយ និង ប្រើប្រាស់ជាផ្លូវការនូវយន្តហោះចម្បំាងបំបាំងកាយ F-35A ខាងលើនេះ ត្រូវបានធ្វើឡើងក្នុងគ្រាដែលស្ថានភាពនៅលើឧបទ្វីបកូរ៉េចាប់ផ្តើមកើនឡើងកម្តៅជាថ្មីម្តងទៀត បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងអាវុធជាបន្តបន្ទាប់ ។

សូមជម្រាបផងដែរថា បច្ចុប្បន្នកូរ៉េខាងត្បូងទទួលបានយន្ដហោះចម្បាំងបំបាំងកាយ F-35A នេះចំនួន១៣គ្រឿងពីសហរដ្ឋអាមេរិក ក្រោមផែនការនៃការដាក់ពង្រាយយន្ដហោះចម្បាំងដ៏ទំនើបនេះ អោយដល់៤០គ្រឿងនៅត្រឹមឆ្នាំ២០២១ខាងមុខ ៕ធ.ដ

