អង្គការអន្តរជាតិ RWB បញ្ជាក់ថា អ្នកកាសែតសរុប៤៩នាក់ត្រូវបានសម្លាប់ក្នុងឆ្នាំ២០១៩នៅទូទាំងពិភពលោក

បារំាង៖ របាយការណ៍របស់ក្រុមអ្នករាយការណ៍ព័ត៌មានគ្មានព្រំដែន ហៅកាត់ថាRWB បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំនេះ ករណីធ្វើឃាតអ្នកកាសែតនៅទូទាំងពិភពលោកមានចំនួនសរុប៤៩នាក់ ដែលនេះជាតួលេខទាបបំផុតមួយក្នុងអំឡុងពេល១៦ឆ្នាំ ។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា ជាមធ្យមអ្នកកាសែត៨០នាក់បានស្លាប់ ក្នុងមួយឆ្នាំ ដោយសារតែសង្គ្រាម និងការហែកហួរគ្នានៅទូទាំងពិភពលោក បើគិតក្នុងអំឡុងពីរទសវត្សរ៍ចុងក្រោយនេះ ។

យ៉ាងណាមិញ ជម្លោះនៅយ៉េមែន ស៊ីរី និងអាហ្វហ្គានីស្ថាន នៅតែជាភាពគ្រោះថ្នាក់សម្រាប់ក្រុមអ្នកយកព័ត៌មានក្នុងតំបន់ និងអន្តរជាតិ ហើយចំនួនអ្នកកាសែតដែលបានស្លាប់ និងរបួសច្រើនបំផុតជាប្រចាំឆ្នាំ ក៏ស្ថិតនៅក្នុងបណ្តាប្រទេសទាំងអស់នេះផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner