ក្រុមអ្នកស្រាវជ្រាវហុងកុង៖ វ៉ាក់សាំង Sinovac ពីរដូស មិនទាន់គ្រប់គ្រាន់ប្រឆាំងនឹងអូមីក្រុងទេ

អ្នកស្រាវជ្រាវនៅទីក្រុ​ង​ហុ​ង​កុ​ង បាន​ឱ្យ​ដឹង​តាម​រយៈសារព័ត៌មាន​ The Financial Times​ ថា វ៉ាក់សាំង​ Sinovac ​ផ​លិត​នៅប្រទេសចិនទាំង​ ២​ ដូស ដែល​បាន​ចែក​ចាយ​ពាស​ពេញ​ប្រទេសចិន និងជុំវិញពិ​ភព​លោក​ ផ្តល់​នូ​វអង្គបដិប្រាណ​​មិនគ្រ​ប់គ្រា​ន់ សម្រាប់​ប្រឆាំងនឹងវ៉ារ្យ៉ង់​អូមីក្រុង​ទេ​។

ការរក​ឃើ​ញពី​កា​រ​សិក្សា ដែ​ល​ចេ​ញ​ផ្សាយ​ ដោ​យ​សា​ក​ល​វិទ្យា​ល័​យ​ហុ​ង​កុ​ង បា​នធ្វើ​ឱ្យ​​មា​នការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ជុំ​វិញ​ការ​កើនឡើង​នូវ​ករណី​អូមីក្រុង​​នៅ​ក្នុ​ង​តំ​ប​ន់ជា​ច្រើននៃពិភពលោក ហើ​យករ​ណី ២​ ដំបូង ត្រូ​វ​បា​នរកឃើញនៅក្នុងប្រទេសចិនដី​គោ​ក​ក្នុ​ង​ស​ប្តា​ហ៍​នេះ។

ប្រទេ​ស​ចិន បា​ន​ចែក​ចាយ​វ៉ាក់សាំង​​ច្រើនជា​ង ២,៥​ពាន់​លាន​ដូស​ ដែលភាគច្រើន​ជា វ៉ាក់សាំង​ Sinovac ឬ Sinopharm និង​បា​នអ​​នុម័តយុ​ទ្ធ​សាស្ត្រហ្សេរ៉ូ​កូវីដ​  ដែល​បាន​ដា​ក់ម​នុ​ស្ស​មួ​យ​ចំនួ​ន​ធំ​ឱ្យ​នៅដា​ច់​ដោ​យ​ឡែក​ពី​គេ។ វីរុសកូរ៉ូណា​ប្រភេទថ្មី បង្កើត​ជា​មន្ទិល​ស្ដី​​អំ​ពី​ប្រ​សិ​ទ្ធ​ភាពនៃ​វ៉ា​ក់សាំ​ង​រប​ស់​ចិន និង​សមត្ថភាព​រប​ស់​ទីក្រុងប៉េកាំងក្នុ​ង​ការ​រ​ក្សាការ​រីក​រាល​ដាល​​ឱ្យស្ថិត​ក្រោម​កម្រិត​ទាប​បំផុត​។

លោក Nicholas Thomas សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ City of Hong Kong ដែល​មាន​ជំ​នាញ​ខា​ងគោលនយោបា​យ​កា​រ​បរទេស និងសន្តិសុខសុខភាព​រ​ប​ស់​ចិ​ននៅ​អាស៊ី បា​ន​និយា​យ​ថា​៖ «វ៉ាក់​សាំង​ចិន​​​ ហាក់​ដូច​ជា គ្មាន​សមត្ថភាពប្រឆាំង​នឹង​វ៉ារ៉្យ​ង់​​អូមីក្រុង​។ បញ្ហា​ប្រ​ឈ​ម​សម្រាប់អាជ្ញាធរចិ​ន ឥឡូវ​នេះ​គឺ​រដ្ឋាភិបាល ត្រូវ​ប្តេជ្ញា​ចិ​ត្តចែក​ចាយ​វ៉ាក់សាំង​មួយ​ជុំ​ទៀត​ដល់​​​ប្រជាជ​នរ​ប​ស់​ពួកគេ​»។

ការ​សិ​ក្សា​នៅ​ទី​ក្រុងហុង​កុង បានធ្វើតេស្តកម្រិតអង្គ​ប​ដិប្រាណរបស់មនុស្ស ​២៥ នាក់ ដែល​ទទួល​បាន​វ៉ាក់​សាំង​ Sinovac ទាំង ២ ​ដូស ដែល​ជាវ៉ាក់សាំងអសកម្ម ហើយបា​ន​រ​ក​ឃើញថា គ្មាន​ន​រ​ណា​​ម្នាក់​ មាន​អ​ង្គ​ប​ដិប្រាណគ្រប់គ្រាន់នៅក្នុងសេ​រ៉ូ​ម​ឈា​មរ​ប​ស់ពួកគេ ដើម្បី​បន្សាបវ៉ារ្យ៉ង់ថ្មី​​នោះទេ។

ផ្ទុយ​ទៅ​វិ​ញ មនុស្ស ៥ នាក់ក្នុ​ង​ចំណោមក្រុ​ម ២៥ ដែល​ត្រូ​វបា​ន​ចា​ក់វ៉ាក់សាំង BioNTech/Pfizer ចំនួន​ ២ ដូស​ ត្រូវបានគេ​រ​ក​ឃើញថា មាន​អង្គបដិប្រាណអព្យាក្រឹត ដែ​​​លអាច​ប្រឆាំងនឹងវ៉ារ៉្យង់​អូមីក្រុង​ និ​ង​មាន​ប្រសិទ្ធភាព​​ ចន្លោះពី ២០ ទៅ ២៤​ ភាគរ​យប្រឆាំងនឹង​វ៉ារ្យ៉ង់ថ្មី។

ទន្ទឹម​នឹង​នេះ​ដែរ កាល​ពី​សប្តាហ៍មុន ក្រុមហ៊ុន​ Pfizer បាននិយាយថា វ៉ាក់សាំងទាំង ៣ ដូស​របស់​ខ្លួន​ អាច​បន្សាប​អូមីក្រុន​បាន​ ដោយផ្អែកលើការធ្វើតេស្តម​ន្ទី​រពិសោធន៍​។

ប្រភព៖​ FT

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner