អង្គជំនុំជម្រះតុលាការកំពូលបដិសេធសំណើសុំបញ្ជូនសំណុំរឿង០០៣ ប្រឆាំងនឹង មាស មុត ទៅជំនុំជម្រះ

ភ្នំពេញ៖ អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានបដិសេធសំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំបញ្ជូនសំណុំរឿង០០៣ ប្រឆាំងនឹង មាស មុត ទៅជំនុំជម្រះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អ.វ.ត.ក នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

អង្គជំនុំជម្រះបានសម្រេចថា “បណ្តឹងសាទុក្ខរបស់សហព្រះរាជអាជ្ញាអន្តរជាតិស្តីពីការខកខានរបស់អង្គបុរេជំនុំជម្រះ ក្នុងការបញ្ជូនសំណុំរឿង០០៣ ទៅជំនុំជម្រះ ដូចបានតម្រូវដោយក្របខ័ណ្ឌគតិយុត្តិរបស់អ.វ.ត.ក” មិនអាចទទួលយកបាន ដោយសំឡេងភាគច្រើន ៦ សំឡេង ទល់នឹង ១ សំឡេង។ ក្នុងការបដិសេធសំណើសុំនេះ សំឡេងភាគច្រើនបានឆ្លើយតបចំពោះអំណះអំណាងជាច្រើន ក្នុងគោលបំណងផ្តល់នូវ “ការបំភ្លឺ និងសច្ចភាពផ្លូវច្បាប់ ដើម្បីផលប្រយោជន៍យុត្តិធម៌” និង៖
១) បានបដិសេធការយល់ឃើញដែលថា អង្គបុរេជំនុំជម្រះបានតម្កល់ជាឯកច្ឆ័ន្ទនូវសុពលភាពនៃដីកាបញ្ជូនរឿងទៅជំនុំជម្រះប្រឆាំងនឹង មាស មុត នៅក្នុងសេចក្តីពិចារណាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាដំណោះស្រាយ របស់ខ្លួន។
២) បានបញ្ជាក់ថា អង្គបុរេជំនុំជម្រះបានបញ្ចប់សំណុំរឿង០០៣ នៅពេលអង្គជំនុំជម្រះនេះបានចេញសេចក្តីពិចារណារបស់ខ្លួន។
៣) បានបញ្ជាក់បំភ្លឺថា សំណុំរឿង០០៣ ត្រូវបានបញ្ចប់ ដោយសារគ្មានដីកាបញ្ជូនរឿងទៅជំនុំជម្រះស្ថាពរ និងដែលអាចអនុវត្តបាន។

លោកស្រីចៅក្រម Maureen Harding Clark បានធ្វើការសន្និដ្ឋាននៅក្នុងមតិជំទាស់របស់លោកស្រីថា “សេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះត្រូវតែបដិសេធចោល ហើយសំណុំរឿង០០៣ ប្រឆាំងនឹង មាស មុត គប្បីត្រូវបញ្ចប់”៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner