ប្រធានរដ្ឋវៀតណាមគ្រោងធ្វើទស្សនកិច្ច២ថ្ងៃនៅកម្ពុជាចាប់ផ្តើមថ្ងៃទី២១ធ្នូស្អែកនេះ (Video Inside)
ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់ប្រធានរដ្ឋនៃប្រទេសវៀតណាម លោក ង្វៀង ស៊ួនហ្វុក គ្រោងនឹងចាប់ ផ្តើមចាប់ពីថ្ងៃស្អែកនេះហើយ ដែលជាដំណើរទស្សនកិច្ចតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ប្រធានរដ្ឋនៃប្រទេសវៀតណាម នឹងអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាព្រះមហាក្សត្រខ្មែរ និង សម្តេចម៉ែជាទីគោរពសក្ការៈនៅព្រះបរមរាជវាំង។ លោកង្វៀន សួនហ្វ៊ុក នឹងអញ្ជើញជួបសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, ជួបសម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា និងជួបពិភាក្សាជា មួយសម្តេច តេជោហ៊ុនសែននាយករដ្ឋមន្ត្រី។ ប្រធានរដ្ឋវៀតណាម នឹងចូលក្រាបថ្វាយបង្គំគាល់ សម្ដេចព្រះ អគ្គមហាសង្ឃរាជាធិបតីទេព វង្ស និងសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី។
ក្នុងដំណើរទស្សនកិច្ចផ្លូវការរវាងពីថ្ងៃទី២១ដល់២២ធ្នូ, ប្រធានរដ្ឋវៀតណាមនិងប្រធានរដ្ឋសភាកម្ពុជា នឹង អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលថ្មីតម្លៃ២៥លានដុល្លារនៅវិមានរដ្ឋសភា ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម។ លោកង្វៀន សួនហ្វ៊ុក នឹងអញ្ជើញទៅដាក់កម្រងផ្កានៅវិមានឯក រាជ្យ, គោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងគោរពវិញ្ញាណក្ខន្ធនៅវិមានមិត្តភាពកម្ពុជា-វៀត ណាម ផងដែរ៕