កម្ពុជាបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ (Video Inside)

កម្ពុជាបានបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅទន្ទឹមនឹងការប្រកាសលើកដំបូងរបស់ក្រសួងសុខាភិ បាលនៅថ្ងៃទី២០ធ្នូនេះ បញ្ជាក់ការគ្មានករណីមនុស្សស្លាប់ដោយសារជម្ងឺកូវីដ១៩។ សម្តេចនាយករដ្ឋមន្ត្រីបាន ប្រកាសបញ្ជាក់ការបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅថ្ងៃនេះ ។ 

កម្ពុជាក្នុងរយៈពេល៣០៣ថ្ងៃដែលស្មើនឹង១០ខែក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានករណីឆ្លងចំនួនជិត ១២ម៉ឺនករណី និងមានមនុស្សស្លាប់ចំនួន៣ពាន់៣នាក់។ យោងតាមក្រសួងសុខាភិបាលមុននឹងមានព្រឹត្តិការណ៍ ២០កុម្ភៈ, ការឆ្លងក្នុងសហគមន៍គិតត្រឹមថ្ងៃទី១៩កុម្ភៈឆ្នាំ២០២១ មានចំនួន៤៨៤ករណីតែប៉ុណ្ណោះ។ ក្រោមនយោបាយចាក់វ៉ាក់សាំងស្រោចស្រពទូទាំងប្រទេសរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន តួលេខឆ្លង របស់កម្ពុជាបានធ្លាក់ចុះពីរង្វង់៤ខ្ទង់ជាបន្តបន្ទាប់មក១ខ្ទង់វិញរហូតមកទល់បច្ចុប្បន្ន ។

ពិភពលោកបច្ចុប្បន្ននៅតែបន្តប្រឈមនឹងការឆ្លងវីរុសកូវីដ១៩ ជាពិសេសវីរុសបំប្លែងថ្មីចុងក្រោយមួយឈ្មោះ អូមីក្រុង។ កម្ពុជាគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងវីរុសបំប្លែងថ្មីអូមីក្រុងនេះ ចំនួន៤ករណីដែលនាំចូលមកពីក្រៅប្រ ទេស។ ក្រុមអ្នកវិទ្យាសាស្ត្រពិភពលោកបានថ្លែងថាមធ្យោយបាយដ៏សំខាន់មួយនៃការបង្ការការឆ្លងវីរុសអូមីក្រុង គឺការចាក់ដូសជម្រុញ។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថានៅកម្ពុជាករណីចាក់ដូសជម្រុញ គឺមានចំនួនជាង ៣លាននាក់ហើយ។ សម្តេចនាយករដ្ឋមន្ត្រីនៅថ្ងៃដដែលនេះ បានអំពាវនាវពលរដ្ឋបន្តការចាក់វ៉ាក់សាំងបង្ការ កូវីដ១៩បន្ថែមទៀត ។

សម្តេចនាយករដ្ឋមន្ត្រីនៅថ្ងៃបិទព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានថ្លែងអំណរគុណដល់ប្រទេសជាមិត្តទាំង ឡាយដែលបានជួយផ្តល់វ៉ាក់សាំងមកដល់ប្រទេសកម្ពុជា ។

កម្ពុជានឹងរំពឹងបន្តទទួលវ៉ាក់សាំងច្រើនលានដូសបន្ថែមទៀតនៅមុនដំណាច់ឆ្នាំ២០២១នេះ។ យោងតាមប្រ សាសន៍របស់សម្តេច គឺនៅថ្ងៃទី២៦និងថ្ងៃទី២៨ធ្នូខាងមុខនេះ វ៉ាក់សាំងពីប្រទេសអូស្ត្រាលី Pfizerប្រមាណ ២លាន៣សែនដូសបន្ថែមទៀត នឹងបញ្ជូនមកដល់កម្ពុជា។ កម្ពុជាគិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ តួលេខអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២ម៉ឺន៤២៣នាក់ និងតួលេខអ្នកជាសះស្បើយសរុបមានចំនួន ១១ម៉ឺន ៦ពាន់៨០៣នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner