លោកស្រីឱ វណ្ណឌីន៖ ឆ្នាំ២០២២ជាឆ្នាំអូមីក្រុងធ្វើចរាចរណ៍ (Video Inside)
ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងទូទាំងប្រទេសលោកស្រីឱ វណ្ណឌីន បានថ្លែងដាស់តឿនពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះវីរុសបំប្លែងថ្មីអូមីក្រុង និងបានចាត់ទុកឆ្នាំ២០២២ជិតមកដល់នេះ គឺជាឆ្នាំដែលវីរុសអូមីក្រុង ធ្វើចរាចរណ៍ ។
កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង ចំនួន៤ករណីហើយដែលនាំចួលមកពីក្រៅប្រទេស។ ក្នុង ចំណោមអ្នកឆ្លងទាំង៤នាក់នោះ, ២នាក់ជាករណីឆ្លងមកពីប្រទេសនៃទ្វីបអាហ្វ្រិក, ម្នាក់មកពីរដ្ឋតិចសាស់សហ រដ្ឋអាមេរិកនិងម្នាក់ទៀតជាអ្នកដំណើរមកពីប្រទេសបារាំង៕