រាជធានីភ្នំពេញគ្រោងស្ថាបនាស្ពានអាកាសថ្មីនៅចំណុច ភ្លើង ស្តុបផ្សារស៊ិនជូរីផ្លាហ្សា (Video Inside)

រាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានអាកាសថ្មីមួយកន្លែងទៀត នៅលើផ្លូវសហព័ន្ធរុស្ស៊ីត្រង់ចំណុច ភ្លើង ស្តុបផ្សារស៊ិនជូរីផ្លាហ្សា ក្នុងសង្កាត់កាកាបទី១ នៃខណ្ឌពោធិ៍សែនជ័យ។

អភិបាលរាជធានីភ្នំពេញ លោកឃូង ស្រេង ​បានបញ្ជាក់ជុំវិញគម្រោងសាងសង់ស្ពានអកាសថ្មីនោះ ក្នុងកិច្ចប្រជុំតាមរយៈ Video Conference មួយ ជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំង កាលពីល្ងាចថ្ងៃទី២០ធ្នូ។ ការសាងសង់ស្ពានអាកាសថ្មីនៅទីនោះ

ត្រូវមន្ត្រីរដ្ឋបាលរាជធានីបញ្ជាក់ថាដើម្បីជួយដោះស្រាយការកកស្ទះចរាចរណ៍ដែលតែងកើតមានរៀងរាល់ថ្ងៃ នៅតំបន់នោះ។ គម្រោងធ្វើស្ពានអាកាសថ្មីនេះ គឺនៅទន្ទឹមនឹងការដ្ឋានស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីនា រង្វង់មូលចោមចៅ បាន ស្ថាបនា ជិតដល់ពេលបញ្ចប់ចុងក្រោយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner