អគាររដ្ឋបាលនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពស់១២២ម៉ែត្រសម្ពោធថ្ងៃ២៣ ធ្នូ (Video Inside)

អគាររដ្ឋបាលរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពស់១២២ម៉ែត្រនិងមានចំនួន៣៥ជាន់ នឹងត្រូវសម្ពោធជា ផ្លូវការនៅវេលាថ្ងៃ២៣ធ្នូសប្តាហ៍នេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន។ អគាររដ្ឋបាលរបស់អគ្គនាយកដ្ឋានគយ មានទីតាំងស្ថិតលើដងផ្លូវមហាវិថីព្រះនរោត្តម ខណ្ឌដូនពេញនា កណ្តាលរាជធានីភ្នំពេញ។

មិនមានសេចក្តីរាយការណ៍បញ្ជាក់ថាតើអគាររដ្ឋបាលរបស់អគ្គនាយកដ្ឋានគយនិង រដ្ឋាករនេះ បានសាងសង់ក្នុងទំហំទឹកប្រាក់ប៉ុន្មានលានដុល្លារនោះឡើយ ប៉ុន្តែសំណង់ដ៏ខ្ពស់ស្កឹមស្កៃនេះ បាន ជាប់ចំណាត់ថ្នាក់លេខរៀងទី២៦ក្នុងចំណោមអគារខ្ពស់ៗនានានៅក្នុងរាជធានីភ្នំពេញ។ នៅក្នុងរាជធានីភ្នំពេញ អគារដែលមានកម្ពស់ខ្ពស់ជាងគេ គឺអគារ The Peak Shangri-la កំពស់២២៤ម៉ែត្រដែលមានចំនួន៥៥ជាន់ និង​ដែលស្ថិតនៅក្នុងខណ្ឌដូនពេញ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner