លោកជំទាវកត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ វត្តមានរបស់ក្រុមហ៊ុន សូយ៉ាង ដេខ័រេធីវឡៃធីង បានបង្ហាញថា កម្ពុជាមានការអភិវឌ្ឍន៍ក្រោមដំបូលសុខសន្តិភាព

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ក្រុមហ៊ុន សូយ៉ាង ដេខ័រេធីវឡៃធីង ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គារីសស៍ (GIGA Resources SEZ) ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ព្រឹកថ្ងៃសៅរ៍ ៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី១៤ ខែ ខែធ្នូ ឆ្នាំ២០១៩ ។

លោកជំទាវបានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំប្រកបដោយកិត្ដិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រែក្លាយពីសមរភូមិ ពីវាលពិឃាត មកជាទីផ្សារ មានការវិនិយោគ្រប់បែបយ៉ាង មានសុខសន្តិភាព ស្ថេរភាពនយោបាយល្អ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ និយាយជារួម និងនិយាយដោយឡែក សម្រាប់ទីតាំងខេត្តស្វាយរៀងពីសមរភូមិ បានប្រែក្លាយទៅតំបន់ ព្រំដែនសន្តិភាព ប្រែក្លាយពីដីកសិកម្មទៅជាដីឧស្សាហកម្ម ដោយបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សហគ្រាស និងក្រុមហ៊ុនដែលបានបង្កើនឱកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋខេត្តស្វាយរៀង និងបណ្តាខេត្តដែលនៅជុំវិញផងដែរ។
លោក លី វ៉ាងមីង អគ្គនាយកក្រុមហ៊ុន សូយ៉ាង ដេខ័រេធីវឡៃធីង បានលើកឡើងអំពីការសម្រចចិត្តមកវិនិយោគនៅកម្ពុជា ដោយសាតែបានការជួយសម្របសម្រួល ពីរាជរដ្ឋាភិបាលម្ពុជា។  ម៉្យាងទៀតដោយសាតែកម្ពុជាមានសុខសន្តិភាព កម្លាំងពលកម្មវ័យក្មេងច្រើន ប្រជាជនសុភាពរាបសា និងតម្លៃប្រាក់ឈ្នួលសមរម្យ។
លោកជំទាវបានបន្តទៀតថា វត្តមានរបស់ក្រុមហ៊ុន សូយ៉ាង ដេខ័រេធីវឡៃធីង លើទឹកដីខេត្តស្វាយរៀងនាពេលនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលដែលតែជួយសម្រួលដល់អ្នកវនិយោគគិនគ្រប់បែបយ៉ាង ដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅនីទូទាំងប្រទេស ក៏ដូចជានៅខេត្តស្វាយរៀង ស្របតាមយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា បានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមអានុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សាចាស់ និងការបង្កើនអ្នកវិនិយោគថ្មីផងដែរ ។
សូមបញ្ជាក់ថា ៖ តំបន់សេដ្ឋកិច្ចពិសេសសូយ៉ាង ដេខ័រេធីវឡៃធីង តាមគំរោងមានរោងចក្រចំនួន៣០ដែលត្រូងសាងសង់  តែបច្ចុប្បន្នបានសំរេចរួចរាល់ចំនួន១០ និងឃ្លាំងចំនួន៥ ដែលត្រូវសម្ភោធនាថ្ងៃនេះ ។ រោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ជារោងចក្រផលិតអំពូលភ្លើងណូអែល និងផលិតសម្ភារៈដែលទាក់ទងនឹងការប្រើប្រាស់អំពូលនេះ  ដើម្បីនាំចេញទៅកាន់សហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅតំអឺរ៉ុបផងដែរ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner