ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាក់ទងនឹងនយោបាយឈ្នះឈ្នះ ភាគចប់ (Video Inside)
ក្នុង វគ្គទី១០ទូរទស្សនិកជន បានជ្រាបរួចមកហើយនៃសង្គ្រាមមួយចំអិនកំពិស ដើម្បីទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់ មកវិញ នូវរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។ សង្គ្រាមបង្ហូរឈាមកណ្តាលរាជធានី បានបំបាក់នូវមហិច្ឆតា កម្លាំង គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបានប្រកៀកស្មាជាមួយកម្លាំងខ្មែរក្រហមប៉ុនប៉ងផ្តួលរំលំក្រុមអ្នកស្មោះត្រង់ គាំទ្រ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែននិងគណបក្សប្រជាជនកម្ពុជា។
ក្រោយសង្គ្រាមចុងក្រោយនោះមក ក្រុម អមិត្ត នានាបានបាក់ខ្លបខ្លាចនូវឥទ្ធិពលនយោបាយឈ្នះឈ្នះ និងបានមកចូលរួមជាមួយរាជរដ្ឋាភិបាល ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ និងព្រះមហាក្សត្រតែមួយ និងកម្ពុជាគ្មានតំបន់អបគមន៍នោះទៀតឡើយ។