មេធាវីស្ត្រីលក់ឡេ អ៊ាន សៀវម៉ី បានព្រមានប្តឹងសារព័ត៌មានជុំវិញការផ្សាយព័ត៌មានមិនពិត (Video Inside)
មេធាវីរបស់ស្ត្រីលក់ឡេ អ៊ាន សៀវម៉ី បានព្រមានប្តឹងការផ្សាយព័ត៌មានដែលចោទថាស្ត្រីលក់ឡេអ៊ាន សៀវម៉ី ដែលត្រូវគេប្លន់នោះ គឺជាស្រីកំណាន់របស់មេខ្លោងចោរប្លន់លោក William Guang។
លោក William Guang ប្រធានគណបក្សខ្មែរក្រោក ដែលជាមេខ្លោងក្នុងអំពើប្លន់ទ្រព្យសម្បត្តិស្ត្រីលក់ឡេ អ៊ាន សៀវម៉ី ត្រូវសមត្ថកិច្ច បានចាប់ខ្លួនជាមួយនឹងបក្ខពួក១២នាក់ទៀត ក្រោយអំពើប្លន់បានសម្រេចរយៈពេលជិត៤៨ម៉ោង។ អំពើប្លន់ ដោយយកតែខ្សែកចំនួន៣ខ្សែ ក្នុងហេតុការណ៍ថ្ងៃទី១៩ធ្នូនោះ បាននាំឱ្យមានការផ្សាយសង្ស័យថា ស្ត្រីលក់ឡេ នោះ «ជាស្រីកំណាន់គ្មានទីបញ្ចប់» របស់លោក William Guang។
លិខិតជូនដំណឹងមួយរបស់មេធាវីការពារស្រ្តីលក់ឡេ បានសរសេរព្រមាននៅថ្ងៃទី២២ធ្នូថាការផ្សាយព័ត៌មាន នោះ គឺជាព័ត៌មានខុសពីការពិតដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះ, កិត្តិយសនឹង សេចក្តីថ្លៃថ្នូរចំពោះស្ត្រីលក់ឡេ អ៊ាន សៀវម៉ី។ លិខិតជូនដំណឹងបញ្ជាក់ថា ស្ត្រីលក់ឡេអ៊ានស៊ាវម៉ី មិនមែនជាស្រី កំណាន់របស់ឈ្មោះ William Guang នោះទេ ហើយក៏គ្មានទំនាក់ទំនងជាមួយឈ្មោះ William Guang នោះផងដែរ ដោយស្ត្រីលក់ឡេនោះ មាន ស្វាមីនិងកូនចំនួន៣នាក់ហើយ។
គួរបញ្ជាក់ថាយ៉ាងហោចមានបណ្តាញសង្គមចំនួន២ គឺ បណ្តាញសង្គមឈ្មោះ អធិរាជមហាសាច់ និង News Fast បានផ្សាយជុំវិញករណីរឿងស្ត្រីលក់ឡេនោះជាស្ត្រីគូ កំណាន់របស់ឈ្មោះ William Guang ។ លិខិតដដែលរបស់មេធាវី បានព្រមានការបញ្ឈប់ផ្សាយ និងបញ្ជាក់ថាបើសិន ជា មានការបន្ត ផ្សាយដដែលនោះថែមទៀត ក្រុមមេធាវីដែលការពារនឹងចាត់វិធានការដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ ជាធរ មាន។ លោក William Guang និងបក្ខពួកនៃក្រុមចោរប្លន់ នឹងត្រូវគេបញ្ជូនទៅតុលាការដើម្បីធ្វើការផ្ទន្ទាទោសតាម ច្បាប់ពាក់ព័ន្ធនឹងអំពើប្លន់នេះ។