ប្រជាពលរដ្ឋចំនួន ១៧០គ្រួសារ នៅស្រុកតាវែង ដែលរងគ្រោះដោយទឹកជំនន់កន្លងមក បានទទួលស្បៀងអាហារ ជាអំណោយរបស់រាជរដ្ឋាភិបាល
រតនគិរី ៖ ឯកឧត្តម មួង ប៉ាង អភិបាលរងខេត្តតំណាង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល ផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងទទួលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក នៅស្រុកតាវែងចំនួន ១៧០គ្រួសារ ។
ឯកឧត្តម មួង ប៉ាង បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វេតែងតែនឹករឭក និងគិតគូរ យកចិត្តទុកដាក់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ពោលគឺទីណាមានពលរដ្ឋជួបទុក្ខលំបាក ទីនោះមានវត្តមានសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ។
ឯកឧត្តម មួង ប៉ាង បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត និងអាជ្ញាធរខេត្ត-ស្រុក ក្នុងអំឡុងពេលដែលបងប្អូនកំពុងតែជួបការលំបាក ថ្នាក់ដឹកនាំបានចុះសាកសួរសុខទុក្ខ បងប្អូនគ្រប់ទីកន្លែង ទោះបីស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ នៅតែត្រៀមចាំអន្តរាគមន៍ ជួយប្រជាព
សូមបញ្ជាក់ផងដែរថា អំណោយដែលនាំមកជូនប្រជាពលរដ្ឋចំនួន ១៧០គ្រួសារ នៅស្រុកតាវែង នាឱកាសនេះ ក្នុង១គ្រួសារ ទទួលបានអង្ករ ២៥គីឡូ មី១កេស ត្រីខ១យួរ ឃីត១កញ្ចប់ និងអាវរងារជូនមនុស្សចាស់ម្នាក់១ផងដែរ ៕ ដោយ គតិ យុត្ត