ប្រទេសជាសមាជិក UN ព្រមានរុស្ស៊ីពីការចំណាយដ៏ធំធេង ប្រសិនបើហ៊ានវាយលុកអ៊ុយក្រែន

បរទេស៖ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ អង់គ្លេស និងប្រទេសមួយចំនួនទៀតនៅអង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្តាហ៍នេះបានព្រមានរុស្ស៊ីអំពីការចំណាយដ៏ធ្ងន់ធ្ងរ ក្នុងករណីទីក្រុងម៉ូស្គូឈ្លានពានប្រទេសអ៊ុយក្រែន។

ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិបានហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយនៃរដ្ឋណាមួយរបស់ខ្លួន។ ការឈ្លានពានយោធាបន្ថែមទៀតប្រឆាំងអ៊ុយក្រែន នឹងមានផលវិបាកដ៏ធ្ងន់ធ្ងរ និងត្រូវចំណាយយ៉ាងធ្ងន់ធ្ងរក្នុងការឆ្លើយតប។ នេះបើតាមសេចក្តីថ្លែងការណ៍របស់បណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ។ បណ្តាប្រទេសនានាបានអំពាវនាវឲ្យរុស្ស៊ីបញ្ឈប់យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន កាត់បន្ថយភាពតានតឹងជុំវិញខ្លួន និងដកកងកម្លាំងដែលបានឈរជើងនៅក្នុងប្រទេសនេះភ្លាមៗ។

ជាមួយគ្នានោះដែរ ប្រទេសជាសមាជិកអង្គការសហប្រជាជាតិសរុបចំនួន ៣៦ រួមមាន អូស្ត្រាលី កាណាដា សាធារណរដ្ឋឆេក អេស្តូនី អ៊ីតាលី ឡាតវី ន័រវេស ប៉ូឡូញ និងអ៊ុយក្រែន ក៏បានចេញសេចក្តីថ្លែងការណ៍ផងដែរ បន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការដែលរៀបចំដោយរុស្ស៊ីនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីជនជាតិភាគតិច និងការលើកតម្កើងលទ្ធិណាស៊ីនៅរដ្ឋបាល់ទិក និងអ៊ុយក្រែន៕ ប្រភព៖ Sputniknews

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner