មនុស្សទាំង៣៨នាក់ស្លាប់ ករណីធ្លាក់យន្តហោះយោធា C-130 ក្នុងសមុទ្រទឹកកក

អត្ថបទដោយ៖
Kien Sereyvuth

អាជ្ញាធរប្រទេសឈីលីបានបញ្ជាក់ នៅយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញថា យន្តហោះយោធា C-130 ដែលបានបាត់ដំណឹង នៅក្នុងច្រកសមុទ្រ Drake Passage ចន្លោះទ្វីបអាម៉េរិកខាងត្បូង និងទ្វីបអង់តាក់ទិកនោះ ពិតជាបានធ្លាក់ប្រាកមែន ហើយមនុស្សជិះនៅលើនោះទាំងអស់ ៣៨នាក់ក៏បានបាត់បង់ជីវិតផងដែរ។

មេបញ្ជាការទ័ពអាកាសឈីលីលោក អាតួរ៉ូ មែរីណូ (Arturo Merino) បានប្រាប់អ្នកសារព័ត៌មាននានានៅទីក្រុង Punta Arenas នៃភាគខាងត្បូងប្រទេសថា «ស្ថានភាពនៃបំណែកយន្តហោះដែលត្រូវបានរកឃើញនោះ ជាការបញ្ជាក់យ៉ាងច្បាស់ថា មិនអាចទៅរួចនោះទេដែលអាចមានមនុស្ស នៅរស់ក្នុងឧប្បដិហេតុនេះ»។ ការថ្លែងរបស់លោក Merino ត្រូវបានបន្ទរដោយរដ្ឋមន្ត្រីការពារជាតិឈីលីលោក អាល់ប៊ឺតូ អ៊ែស្ពីណា (Alberto Espina) និងមន្ត្រីមួយចំនួនទៀតដោយបញ្ជាក់ថា បំណែកសាកសពមួយចំនួនក៏ត្រូវបានប្រទះឃើញ និងស្រង់ចេញពីក្នុងទឹកសមុទ្រផងដែរ។

គួរបញ្ជាក់ថា សម្រាប់មូលហេតុនៃការធ្លាក់របស់យន្តហោះ C-130 ហ៊ឺខាល់ស៍ (Hercules) ដែលជាផលិតផលរបស់អាម៉េរិកនេះ គឺមិនមានការបញ្ជាក់នោះឡើយ។ វាបានបាត់ខ្លួនកាលពីល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រោយពីបានហោះចេញពីទីក្រុង Punta Arenas បានតែ ២០នាទីប៉ុណ្ណោះកាលពីវេលាម៉ោង ៦៖១៥នាទីថ្ងៃនោះ។ នៅលើយន្តហោះគឺមានសហសេវិកចំនួន ១៧នាក់ និងអ្នកដំណើរ ២១នាក់ ដែលគ្រោងធ្វើដំណើរទៅកាន់ មូលដ្ឋានឈរជើងរបស់ឈីលី នៅលើទ្វីបទឹកកកអង់តាក់ទិច៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner