រដ្ឋបាលខេត្តបន្ទាយមានជ័យ និងអន្តរក្រសួង ធ្វើយុទ្ធនាការដាំដើមឈើលើកទី២ នៅព្រំប្រទល់ដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ដើម្បីបង្កើនជីវចម្រុះ

បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងអន្តរក្រសួងធ្វើយុទ្ធនាការដាំដើមឈើលើកទី២នៅព្រំប្រទល់ដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប នៅ ៣ចំណុចគឺ ចំណុចរហាលសំណាប ,កូនគោក និងចំណុច ខាងលិចឈាងខាងជើង កូនគោក ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ពេញ១ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ។

សកម្មភាពនេះ ដឹកនាំដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ត្រីរាជការស៊ីវិលអាជ្ញាធរដែនដី សមត្ថកិច្ចនិងជំនាញស្ថាប័ន មន្ទីរ អង្គភាពនានា កងកម្លាំងប្រដាប់អាវុធ យុវជនសសយក ចំនួនជិត ៦០០នាក់ បានចូលរួម ។

លោក យឹម យឿន អភិបាលរងស្រុកព្រះនេត្រព្រះ និង សហការី ក្រុមការងារប្រចាំការនៅវត្តបត់ត្រង់ ឃុំប្រាសាទ បានចុះត្រួតពិនិត្យរួចហើយអំពីស្ថានភាពទឹក ផ្លូវធ្វើដំណើរ នៅចំណុចដីព្រៃលិចទឹកតំបន់៣ ក្នុងគោលបំណង ដើម្បីរៀបចំផែនការជាក់ស្តែង សម្រាប់ការ ដាំកូនឈើប្រភេទ ព្រៃលិចទឹក ដើមឬស្សី និង ត្នោតជិត ៥.០០០ដើម នាលើកទី២នេះ ។

ទន្ទឹមនោះបានចុះត្រួតពិនិត្យមើលអំពីស្ថានភាពទូទៅនៃបង្គោលព្រំប្រទល់ដីព្រៃលិចទឹកតំបន់៣ នៅចំណុច រហាល សំណាប បង្គោល 365 ចំណុច កូនគោក បង្គោល 364 និង ចំណុច ខាងលិចឈាងខាងជើង កូនគោក បង្គោល 363 គឺដាំឈើចម្រុៈនៅទីកន្លែងដែលរងការរុករានដុតទន្ទ្រាន ឈូសឆាយ ហ៊ុព័ទ្ធយកជាកម្មសិទ្ធិខុសច្បាប់ ហើយធ្វើស្រែប្រាំង ស្រែវស្សាដោយបុគ្គលជាឈ្មួញ ពលរដ្ឋនិងមន្ត្រីមួយចំនួន នាពេលកន្លងមក ។ ព្រោះថា ព្រៃលិចទឹកវាមានសារៈប្រយោជន៍បង្កើនជីវៈចម្រុះ ដល់មច្ឆជាតិ សត្វ និងមនុស្ស ។

ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យលើកឡើងថា នេះជាការអនុវត្តមួយលើបទបញ្ជាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលថ្លែងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តទាំង៥ ជាប់តំបន់ទំនាបព្រៃលិចទឹកនិងបឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប គឺបានចាប់ផ្តើមដាំកូនឈើចម្រុះនិងនៅទីតាំងដូចខាងលើ។
លះុនៅសប្តាហ៍បន្តបន្ទាប់នឹងដាំនៅចំណុចព្រំប្រទល់ប្រវែង ៤០គមលើដីតំបន់៣ បឹងទន្លេសាប កន្លែងផ្សេងទៀតក្នុងភូមិសាស្ត្រឃុំប្រាសាទ ឃុំភ្នំលៀបស្រុកព្រះនេត្រព្រះនិងនៅឃុំសំបួរស្រុកមង្គលបូរី ។

សូមរំលឹកថា កាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ យុទ្ធនារការលើកទី១ ខេត្តនិងអន្តរក្រសួងបានដឹកនាំមន្ត្រូីរាជការស៊ីវិល កងកម្លាំង យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) ទៅដាំកូនឈើចម្រុះ(ដើមឬស្សី រាំងទឹកត្នោត) ចំនួន ៤.១៦០ដើម/គ្រាប់នៅតាមព្រំប្រទល់ដីព្រៃលិចទឹក តំបន់៣ បឹងទន្លេសាប ចំណុចគោកខ្សាច់ ភូមិបត់ត្រង់ឃុំប្រាសាទស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ៕ដោយ ៖ ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner