អគ្គិភ័យបានឆាបឆេះកុដិឈើមួយខ្នង អស់ទាំងស្រុង ដោយសារអុជធូបទៀនធ្វេសប្រហែស នៅវត្តព្រះធាតុក្នុង ឃុំពង្រស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១០ និង ៣០នាទី កុដិឈើ ១ខ្នងនៅក្នុងវត្តព្រះធាតុត្រូវបានអគ្គីភ័យឆាបឆេះអស់ ដែលស្ថិតនៅក្នុងភូមិសន្ទៃ ឃុំពង្រ ស្រុករលាប្អៀរ ខេត្កំពង់ឆ្នាំង ។

បើយោងតាមការប្រភពពីសមត្ថកិច្ចនគបាលមូលដ្ឋានបានឲ្យដឹងថា អគ្គីភ័យបានឆាបឆេះអស់កុដ្ឋិឈើមួយខ្នងខាងលើនេះមានទំហំ ៨ម៉ែត្រគុណ ៦ម៉ែត្រសង់អំពីឈើប្រក់ស៊ីប្រូស៊ីម៉ង់តិ៍ត្រូវបានឆេះអស់ទាំងស្រុងរួមនិងសម្ភារៈប្រហែល ៣លានរៀលរួមនិងថវិកា ៦០ម៉ឺនរៀលផងដែរ ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានបញ្ជាក់ឲ្យដឹងទៀតថា ករណី គ្រោះអគ្គិភ័យឆាបឆេះនេះ មកពីការអុជធូបទៀនធ្វេសប្រហែសបណ្ដាលឱ្យឆាប់ឆេះបង្កជាអគ្គីភ័យកើតឡើងតែម្ដង ។

នៅក្នុងករណីអគ្គីភ័យឆាបឆេះខាងលើនេះ សមត្ថកិច្ចយើងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្ត ប្រើប្រាស់ទឹកអស់ចំនួន ៣រថយន្តទើបអាចគ្រប់គ្រងស្ថានការណ៍បាន មិនបណ្ដាលឱ្យឆេះរាលដាលបន្តទៀត ៕សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner