ស្ត្រីម្នាក់ស្រវឹងស្រា បើករថយន្ត ford ranger បុកម៉ូតូ pcx ពីក្រោយផ្ទប់នឹងរថយន្ត Prius រួចបន្តទៅបុករះរបងការ៉ាស់សាំបាក់ជាច្រើនផ្ទាំង
ភ្នំពេញ ៖ ស្ត្រីម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតសង្ស័យស្រវឹងស្រាជោគជាំបើករថយន្តford ranger មួយគ្រឿលឿនដូចហោះ ហេីយបានបុកម៉ូតូpcxពីក្រោយផ្ទប់នឹងរថយន្ត toyota prius រួចបន្តទៅបុករបងការ៉ាស់សាំងមួយកន្លែង បាក់អស់ជាច្រើនផ្ទាំង បណ្ដាលឲ្យមនុស្សប្រុសស្រី ២នាក់រងរបួសធ្ងន់ធ្ងរ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១០ និង ៤០ នាទីយប់ថ្ងៃទី២៦ឆ្នាំ ២០២១ នៅចំណុចស្តុបប៉ុស្តិ៍ 24ម៉ោងតាមបណ្ដោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវឧកញ៉ាម៉ុងឫទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជ ធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តtoyota priusមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB-5241និងម៉ូតូ pcx មួយគ្រឿងពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ1HZ-4604បើកបរដោយបុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀត តាមបណ្តោយផ្លូវសម្ដេចជាស៊ីម ទិសដៅពីលិចទៅកើត ដោយម៉ូតូធ្វើដំណើរខាងក្រោយរថយន្តឆ្លងមកផ្លូវឧកញ៉ាម៉ុងរិទ្ធី លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្ត ford rangerមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB-9444បើកបរដោយស្ត្រីម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀត ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូ pcx ពីក្រោយពេញទំហឹងរុញទៅផ្ទប់គូទរថយន្ត prius បណ្ដាលឲ្យអ្នកជិះម៉ូតូpcxរងរបួសទាំងពីរនាក់ធ្ងន់ធ្ងរ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបន្តទៅបុករះរបងការ៉ាស់សាំងបាក់អស់ជាច្រើនផ្ទាំងផ្ទប់ជាប់ទៅមុខលែងរួច។
បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកស្ត្រីបើករថយន្តបង្កត្រូវបានសមត្ថកិច្ចប្រចាំការនៅគោលដៅប៉ុស្តិ៍24ម៉ោងធ្វើការឃាត់ខ្លួនបានភ្លាមៗឯបុរសអ្នករួមដំណើរបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងប្រគល់អ្នកបើកបររថយន្តបង្កទៅឲ្យជំនាញយកទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានគនរបាលរាជធានីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ ៖ ជីម ភារ៉ា



