រដ្ឋបាលខេត្តព្រះសីហនុរៀបចំពិធីបញ្ចុះថ្មព្រះភូមិពិធីមង្គលសេ្តចរាជសីហ៍ប្រចាំក្រុងព្រះសីហនុដើម្បីបួងសួងសុំសេចក្តីសុខចម្រុងចម្រើន
ពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នៅរង្វង់មូលតោពីរ ក្រោមអធិបតីភាពឯកឧត្តម ជាម ហ៊ីម ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្រុងព្រះសីហនុ ព្រមទាំង និមន្តព្រះសង្ឃ ៩៩អង្គផងដែរ។
ពិធីនេះធ្វើឡើងតាមបែបព្រះពុទ្ធសាសនាផងនិងតាមបែបព្រហ្មញ្ញសាសនាផង ដើម្បីបួងសួងសុំសេចក្តីសុខចម្រុងចម្រើន សិរីសួស្តី ជ័យមង្គល បវរមហាប្រសើរ ជូនថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ អាជីវករ ពាណិជ្ជករ ប្រតិបត្តិករ វិនិយោគិនគ្រប់ជាតិសាសន៍ ព្រមទាំងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ នៅទូទាំងខេត្តព្រះសីហនុ បណ្តេញចេញនូវគ្រោះភ័យអន្តរាយ ព្រមទាំងនាំមកនូវការអភិវឌ្ឍន៍រីកចម្រើន។
ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា ខេត្តព្រះសីហនុត្រូវបានប្រសិទ្ធនាមជា “តារារៈនាទិសនិរតី” ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍដ៏ខ្លាំងក្លា ពិសេសការវិនិយោគលើវិស័យអចលនទ្រព្យ រួមមានមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារស្នាក់នៅ សណ្ឋាគារ មណ្ឌលកំសាន្ត ។ ល។ ការកែលម្អ និងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់ប្រទេសកម្ពុជា និងការពង្រីកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ឱ្យក្លាយទៅជាច្រកចេញ-ចូលអន្តរជាតិដ៏ទំនើបផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងពិភពលោក ។
ឯកឧត្តមបានបន្តថា ក្នុងនាមរដ្ឋបាលខេត្តព្រះសី ហនុ សូមថ្លែងអំណរ គុណយ៉ាងជ្រោលជ្រៅប្រកប ដោយក្តីកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់ជូន ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជំនាន់ ព្រមទាំងបងប្អូនប្រជាពល រដ្ឋគ្រប់ស្រទាប់ វណ្ណៈ នៃខេត្តព្រះសីហនុ ដែលបានចូលរួមចំណែកទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងធនធានក្នុងការស្តារ និងកសាងខេត្តព្រះសីហនុ ចាប់ពីការកកើតរហូតដល់មានការអភិវឌ្ឍរីកចម្រើនដូចបច្ចុប្បន្ន ។
សូមបួងសួងដល់គុណបុណ្យបារមីវត្ថុស័ក្កសិទ្ធក្នុងខេត្តព្រះសីហនុ បារមីជំទាវម៉ៅ ជាពិសេសឬទ្ធីបារមីនៃសេ្តចរាជសីហ៍ប្រចាំក្រុងព្រះសី ហនុ សូមជួយប្រោះព្រំប្រសិទ្ធពរជ័យបវរមហា ប្រសើរជូនបងប្អូនប្រជាពល រដ្ឋគ្រប់ស្រទាប់ វណ្ណៈនៅទូទាំងខេត្តព្រះ សីហនុ សូមទទួលបាននូវសេច ក្តីសុខ ចំរុងចម្រើន សិរីសួស្តី សុភមង្គល វិបុល សុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕ សាវ៉ុន