អ្នកនាង អ៊ឹម សុគន្ធា ពីតារាសម្តែងនិងបង្ហាញម៉ូតដ៏ល្បី ក្លាយជាស្ត្រីសហគ្រិនវ័យក្មេង ដឹកនាំនិងប្រែក្លាយស្រ្តីមេផ្ទះជាច្រើននាក់ ជោគជ័យមុខជំនួញអនឡាញលើផលិតផល HK7

ភ្នំពេញ ៖ បច្ចុប្បន្នការរកស៊ីតាមប្រព័ន្ធអនឡាញកំពុងតែពេញនិយមនៅក្នុងប្រទេសកម្ពុជា ហើយអ្នកជោគជ័យក្នុងវិស័យមួយនេះក៏បានច្រើនផងដែរ ជាមួយគ្នានោះអ្នកនាង អ៊ឹម សុគន្ធា ពីតារាសម្តែងនិងបង្ហាញម៉ូតដ៏ល្បី ក្លាយជាស្ត្រីសហគ្រិនវ័យក្មេង ដឹកនាំនិងប្រែក្លាយស្រ្តីមេផ្ទះជាច្រើននាក់ ជោគជ័យមុខជំនួញអនឡាញលើផលិតផល HK7 ក្នុងព្រឹត្តិការណ៍ជប់លៀងប្រចាំរបស់ក្រុមហ៊ុន HK7 នាល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ អ្នកនាង អ៊ឹម សុគន្ធា បានប្រគល់រង្វាន់លើកទឹកចិត្តដល់តំណាង ក៏ដូចជាសមាជិកដៃគូរកស៊ីជាមួយអ្នកនាងរូបណាដែលឆ្នើមនិងខ្លាំងជាងគេក្នុងចំនោមស្រ្តីរាប់រយនៃ HK7 ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ម្ចាស់ប្រេន HK7 អ្នកនាង អ៊ឹម សុគន្ធា លើកទឹកចិត្តដល់តំណាងឆ្នើមរបស់ខ្លួន នូវទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារ, គ្រឿងពេជ្រសុទ្ធមួយឈុត និងថែមម៉ូតូឆ្នាំ២០២២មួយគ្រឿងទៀត ហើយត្រឹមតែប៉ុណ្ណោះ តំណាងឆ្នើមៗបន្ទាប់ៗទៀតគឺសុទ្ធសឹងតែទទួលរង្វាន់លើកទឹកចិត្តផ្សេងៗពីគ្នា ។ ការប្រគល់រង្វាន់លើកទឹកចិត្តដល់ស្រ្តីមេផ្ទះនិងស្រ្តីឆ្នើមលើវិស័យអនឡាញនិងគ្រឿងសម្អាងនេះ ត្រូវបានចាត់ទុកថាជា លើកកម្ពស់ដល់ក្រុមស្ត្រីៗឱ្យមានក្លាហាន និងតស៊ូពុះពារក្នុងការរកស៊ីលក់ដូរ ដោយផ្អែកលើឆន្ទៈខ្លួនឯង ។

គួររំលឹកផងដែរថា ក្រុមហ៊ុន HK7 Co.,Ltd តែងតែបានចូលរួមចំណែកជាមួយសង្គម និងប្រជាពលរដ្ធមានជីវភាពខ្វះខាត ក្នុងកិច្ចការងារមនុស្សធម៌ ពិសេសជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និង អង្គការកុមារកំព្រាទីទាល់ក្រនានា ផងដែរ ដើម្បីឱ្យឆ្លងវិបត្តិកូវិដ១៩ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner