នគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុគ្រឿងញៀន
ភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកបង្ក្រាបគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានសហកាណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលដង្កោ នៅវេលាម៉ោង០៤និង ២០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានចុះបង្ក្រាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចដីឡូត៍គ្មានលេខ ផ្លូវ បេតុង ស្ថិតនៅភូមិ ម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតវត្ថុតាងមួយចំនួន ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ខាំ សុីវេង ភេទប្រុសអាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ដីឡូត៍គ្មានលេខស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ដោយដកហូតវត្ថុតាងរួមមាន ៖ ១/ក្រាមពណ៍សថ្លាចំនួន២៥កញ្ចប់ថង់(ធំល្មមចំនួន០១កញ្ចប់ថង់,តូចចំនួន២៤ថង់),២/ កូនកាបូបពណ៌ក្រហមចំនួន០១។
គួររំលឹកថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៤ និង២០នាទី កម្លាំងផ្នែកគ្រឿងញៀន សហកាណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលដង្កោ ចុះបង្ក្រាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចដីឡូត៍គ្មានលេខ ផ្លូវ បេតុង ស្ថិតនៅភូមិ ម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ខាំ ស៊ីវេង និងធ្វេីការត្រួតពិនិត្យឆែកឆេរ រកឃេីញវត្ថុតាងខាងលេី ដាក់ក្នុងកូនកាបូបពណ៌ក្រហមទុកនៅក្នុងហោប៉ៅខោចំហៀងខាងឆ្វេងរបស់ជនសង្ស័យ ទេីបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យរូបនេះយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលដង្កោតាមនីតិវិធីតែម្ដង ៕ ដោយ ៖ ភារ៉ា និងប៊ុនធី



