​អូស្ត្រាលី​ផ្តើម​មាន​អ្នក​ស្លាប់​ ​ព្រោះ​អូ​មី​ក្រុង​ហើយ

​ប្រទេស​អូស្ត្រាលី​បាន​ប្រកាស​ថា​ ​ខ្លួន​មាន​មនុស្ស​ស្លាប់​ព្រោះ​ជំងឺ​កូ​វី​ដ​១​៩​ ​បំប្លែង​ថ្មី​ ​អូ​មី​ក្រុង​ ​ជាលើកដំបូង​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រយ​ធឺ​។​

​អូស្ត្រាលី​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​អ្នក​ដែល​បាន​បាត់បង់ជីវិត​នេះ​ជា​បុរស​មាន​វ័យ​ខ្ទង់​ ​៨​០​ឆ្នាំ​ ​ដែល​សុខភាព​របស់​លោក​ ​មាន​សភាព​ហាក់​ទ្រុឌទ្រោម​ស្រាប់​ទៅ​ហើយ​។​

​អាជ្ញាធរ​សុខាភិបាល​បាន​បន្ថែម​ថា​ ​បុរស​រូប​នោះ​បាន​ដេក​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង​ ​ស្ថិត​ក្នុង​ទីក្រុង​ ​Sy​d​n​e​y​។​

​នៅ​ថ្ងៃ​ទី​ ​២​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​ ​អូស្ត្រាលី​បាន​ប្រកាស​ពី​ការ​បន្ត​រក​ឃើ់​ញ​អ្នក​ឆ្លង​ថ្មី​ចំនួន​ ​៩​៤​០​០​នាក់​ទៀត​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner