ប្រទះឃើញសពបុរសម្នាក់រុំកៅស៊ូអាក្រាតកាយ សង្ស័យករណីឃាតកម្ម សម្លាប់ហើយយកមកផ្លុងចោល

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ សាកសពបុរសម្នាក់មានសភាពហើមស្អុយរលួយ រុំដោយកៅស៊ូទាំងអាក្រាតកាយ  ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅជាប់នឹងច្រាំងទន្លេមេគង្គក្រោម បង្កឲ្យមានការភ្ញាក់ផ្អើលការពីវេលាម៉ោង  ៧នឹង២០នាទីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពញ។

តាមសម្តីប្រជាពលរដ្ឋបានឲ្យដឹងថា  មុនមានហេតុការណ៍ភ្ញាក់ផ្អើលនេះគឺមានប្រជានេសាទបានដើរកាត់ចំណុចកើតហេតុខាងលើ ដោយបានធំក្លិនស្អុយ ក៏ដើរទៅអើតមើលស្រាបតែប្រទះមានសពមនុស្សប្រុស រុំដោយកៅស៊ូ  ហើយភ្លាមៗនោះប្រជានេសាទបានរាយការណ៍នៅនគរបាលប៉ុស្តិរដ្ឋបាលព្រែកឯង ដើម្បីឲ្យចុះមកពិនិត្យ។

ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជានេសាទ  ភ្លាមៗកម្លាំងសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងជំនាញខណ្ឌច្បារអំពៅ  ចុះដល់ទីតាំងកើតហេតុ  ដោយបានពិនិត្យឃើញថា ពិតមានជាសពបុរសម្នាក់បានស្លាប់ ដោយមានសភាពហើមស្អុយ នឹងអាក្រាតកាយ  រុំដោយកៅស៊ូពីខាងក្រៅ។ ដូច្នេះជុំវិញករណីនេះសមត្ថកិច្ចមូលដ្ឋាននៅមិនទាន់អាចបញ្ជាក់ថាជាករណីឃាតកម្ម  ឬក៏យ៉ាងណានោះទេដោយរង់ចាំមន្ត្រីជំនាញកោសល្យវិច័្ចយរាជធានីភ្នំពេញចុះមកពិនិត្យជាតិជាក់ស្តែង។

ប៉ុន្តែបើតាមប្រជាពលរដ្ឋដែលឈររោមមើលសពបុរសខាងលើនេះបានសន្និដ្ឋានថាជាករណីឃាតកម្ម សម្លាប់ហើយយកសាកសពមកផ្លុងចោល ព្រោះសពត្រូវបានរុំដោយកៅស៊ូព្រមទាំងអាក្រាតកាយថែមទៀត។ ចំពោះអត្តសញ្ញាណសពបុរសខាងលើសមត្ថកិច្ចនៅមិនទាន់ស្គាល់នៅឡើយទេ  ដោយបច្ចប្បន្នសពត្រូវបានដឹកយកទៅតម្កល់នៅវត្តចំប៉ា រង់ចាំស្រាវជ្រាវរកសាច់ញាតិ ៕ធ.ដ

ដោយ៖ សណ្តោស

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner