នីការ៉ាហ្គ័រៀបចំអតីតស្ថានទូតតៃវ៉ាន់ ប្រគល់ឱ្យចិនដីគោក

នីការ៉ាហ្គ័នៃ​​តំបន់​​​អាមេរិក​កណ្ដាល​ ​​បាន​រឹប​អូស​អតីត​ស្ថានទូត​តៃវ៉ាន់​ដើម្បី​ប្រគល់​ឱ្យ​ចិន​ដី​គោក​វិញ​ បន្ទាប់​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ដានីយ៉ែល អ័រតេហ្គា​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​តៃវ៉ាន់​ក្នុង​ខែ​នេះ ដោយ​លើកឡើង​​ថា ខ្លួន​នឹង​ទទួល​ស្គាល់​តែ​រដ្ឋាភិបាល​ដីគោក​ប៉ុណ្ណោះ​។

មុន​ពេល​ពួកគេ​ចាកចេញ បេសកកម្ម​ការទូត​តៃវ៉ាន់​បាន​ព្យាយាម​បរិច្ចាគ​អគារ​ស្ថានទូត​ទៅ​ឱ្យ​វិហារ​រ៉ូម៉ាំង​កាតូលិក​ប្រចាំ​រដ្ឋធានី​ម៉ាណាហ្គា​ នៃ​ប្រទេស​​នីការ៉ាហ្គ័​។

ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោក​អ័រតេហ្គា​បាន​និយាយ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ថា ការ​បរិច្ចាគ​បែប​នេះ​គឺ​មិន​ស្របច្បាប់​ទេ​ ដោយ​លើកឡើង​ថា​អគារ​នេះ​គឺ​ជា​កម្មសិទ្ធិ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ខុទ្ទកាល័យ​អគ្គ​រដ្ឋអាជ្ញា​នីការ៉ាហ្គា​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ថា​ការ​ព្យាយាម​បរិច្ចាគ​នេះ​គឺ​ជា​ «ការ​ធ្វើ​សកម្មភាព និង​ការ​បោកប្រាស់​ដើម្បី​យក​របស់​ដែល​មិន​មែន​ជា​កម្មសិទ្ធិ​របស់​ពួក​គេ​»​។

ក្រសួង​ការបរទេស​តៃវ៉ាន់​បាន​ថ្កោល​ទោស​ចំពោះ «សកម្មភាព​ខុស​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ​នៃ​របប​អ័រតេហ្គា» ហើយ​និយាយ​ថា​រដ្ឋាភិបាល​នីការ៉ាហ្គា​បាន​រំលោភ​លើ​នីតិវិធី​ស្តង់ដារ​ដោយ​ផ្តល់​ឱ្យ​មន្ត្រី​ការទូត​តៃវ៉ាន់​ត្រឹម​តែ​ពីរ​សប្ដាហ៍​ដើម្បី​ចាកចេញ​ពី​ប្រទេស​នីការ៉ាហ្គា​។ ពួកគេ​ក៏​បាន​បន្ថែម​ទៀត​ថា​តៃវ៉ាន់​«ក៏​ថ្កោល​ទោស​ការ​រារាំង​តាម​អំពើ​ចិត្ត​របស់​រដ្ឋាភិបាល​នីការ៉ាហ្គា​ចំពោះ​ការ​លក់​ជា​និមិត្តរូប​នូវ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ទៅ​ឱ្យ​ព្រះវិហារ​កាតូលិក​នីការ៉ាហ្គា​»​៕

ប្រភព៖ Yahoo News

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner