សេចក្តីប្រកាសព័ត៌មាន អង្គជំនុំជម្រះតុលាការកំពូលបដិសេធសំណើសុំបញ្ជូនសំណុំរឿង ០០៤ ទៅជំនុំជម្រះ

ថ្ងៃនេះ អង្គជំនុំជម្រះ​តុលាការកំពូល​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) បាន​សម្រេចបដិសេធ​​​សំណើ​របស់​សហព្រះរាជ​អាជ្ញា​អន្តរជាតិ សុំ​បញ្ជូន​សំណុំរឿង ០០៤ ប្រឆាំង​នឹង យឹម ទិត្យ​ ទៅ​ជំនុំជម្រះ។

ដោយទទួលបានសំឡេងជាឯកច្ឆ័ន្ទ​ អង្គជំនុំជម្រះតុលាការកំពូល​បាន​សម្រេច​ថា “បណ្តឹង​សាទុក្ខ​របស់​សហព្រះរាជ​អាជ្ញា​អន្តរជាតិ​​ស្តីពី​ការ​ខកខាន​របស់​អង្គ​បុរេ​​ជំនុំជម្រះ ក្នុង​ការបញ្ជូន​សំណុំរឿង០០៤ ទៅ​ជំនុំជម្រះ ដូច​បាន​តម្រូវ​ដោយ​ក្រប​ខណ្ឌគតិយុត្ត​របស់អ.វ.ត.ក” អាចទទួលយកបាន ក្នុងផលប្រយោជន៍យុត្តិធម៌។ ពាក្យស្នើសុំត្រូវបានពិចារណាដោយចៅក្រមភាគច្រើននៃអង្គជំនុំជម្រះ ដែលផ្តល់ “ភាពច្បាស់លាស់និងភាពជាក់លាក់ផ្នែកច្បាប់ និង៖

          ១) បានបដិសេធការយល់ឃើញ របស់សហព្រះរាជអាជ្ញាអន្តរជាតិដែលថា សំណុំរឿង ០០៤ គួរត្រូវបញ្ជូនទៅជំនុំជម្រះ ដោយកត់សម្គាល់ថា សហចៅក្រមស៊ើបអង្កេត និងអង្គបុរេជំនុំជម្រះ មិនបានចេញដីកាបញ្ជូនរឿងទៅជំនុំជម្រះប្រឆាំងនឹង យឹម ទិត្យ អនុលោមតាមវិធាន ៧៩(១) នៃវិធានផ្ទៃក្នុង។

          ២) បានបញ្ជាក់​ថា អង្គបុរេ​ជំនុំជម្រះ​បាន​បញ្ចប់​សំណុំរឿង ០០៤ នៅពេលអង្គជំនុំជម្រះនេះបាន​ចេញសេចក្តី​ពិចារណា​របស់​ខ្លួន។

៣)  បាន​បញ្ជាក់​បំភ្លឺ​ថា សំណុំរឿង ០០៤ ត្រូវ​បាន​​បញ្ចប់ ដោយសារ​គ្មាន​ដីកាបញ្ជូនរឿង​ទៅ​ជំនុំជម្រះ​ស្ថាពរ និងដែល​អាច​អនុវត្តបាន។

នៅក្នុងយោបល់ជំទាស់ដោយឡែករបស់គាត់ លោកស្រីចៅក្រម Maureen Harding Clark បាន សន្និដ្ឋានថា “សេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះពុំមានសុពលភាព និងគួរត្រូវបានច្រានចោលដោយសារវាពុំមានសនិទានភាព […]” ហើយគួរបញ្ចប់កិច្ចដំណើរការនីតិវិធីប្រឆាំងនឹង យឹម ទិត្យ។

          សេចក្តីសម្រេច​នេះ​អាច​រក​មើលបាន​នៅ​លើ​គេ​ហទំព័រ​របស់ អ.វ.ត.ក៖

https://eccc.gov.kh/sites/default/files/documents/courtdoc/%5Bdate-in-tz%5D/2_1_1_1_KH.PDF

សេចក្តីប្រកាសព័ត៌មាននេះ ត្រូវបានផ្សព្វផ្សាយដោយផ្នែកកិច្ចការសាធារណៈ អនុលោមតាមវិធាន ៩(៤) និង ២១(គ) នៃវិធានផ្ទៃក្នុងដើម្បីផ្តល់ព័ត៌មានដល់សាធារណជន។

សម្រាប់​ព័ត៌មានបន្ថែម សូម​ទាក់​ទង៖

លោក នេត្រ ភក្រ្តា

ប្រធាន​ផ្នែក​កិច្ចការសាធារណៈ និង​ជា​អ្នក​នាំពាក្យ

ទូរស័ព្ទ៖ +៨៥៥ (០) ១២ ៤៨៨ ១៥៦

អ៊ីមែល៖ neth.phektra@eccc.gov.kh

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner