រដ្ឋាករទឹកខេត្ដបាត់ដំបង ស្នើដៃគូផ្តល់ជំនួយជប៉ុន ឲ្យជួយបណ្ដុះបណ្ដាលបន្ថែមលើផ្នែកបច្ចេកទេសផលិតទឹកស្អាត ក្នុងការផ្តល់ នូវ ទឹកស្អាតជូនប្រជាពលរដ្ឋនៅទូទាំងខេត្តបាត់ដំបង

        នៅថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២១នេះ លោក អ៊ុត ក្លឹង ប្រធានអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង បានផ្តល់នូវបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានទូរទស្សន៍ មកពីទីក្រុងគីតាឃ្យូស៊ូ (Kitakyushu) នៃប្រទេសជប៉ុន ដែលបានប្រព្រឹត្តទៅនៅ”រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតវត្តលៀប”របស់អង្គភាពរដ្ឋាករទឹកបាត់ដំបង ហើយត្រូវបានសមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេសទីក្រុងគីតាឃ្យូស៊ូ  (Kitakyushu) ប្រទេសជប៉ុន(KOWBA) ចុះមកថតនិងធ្វើបទសម្ភាសន៍យកព័ត៌មានដើម្បីផលិតខ្សែVedio និងដើម្បីពិនិត្យមើលអំពីវឌ្ឍនភាព នៃ ការផ្គត់ផ្គង់ទឹកស្អាតនៅក្រុងបាត់ដំបង និងបន្ទាប់ពីបានធ្វើសហប្រតិបត្តិការក្នុងការជួយពង្រឹងសមត្ថភាព ផ្នែកការងារ បច្ចេកទេសនិងការអភិវឌ្ឍន៍វិស័យផ្គត់ផ្គត់ទឹកស្អាតកន្លងមក និងក្រោយពីបានទទួលនូវសមិទ្ធផលនៃគម្រោងផ្គត់ផ្គង់ទឹកស្អាត ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន កន្លងមកនេះ។

        លោក អ៊ុត ក្លឹង ប្រធានអង្គភាពនៃរដ្ឋាករទឹកខេត្ដបាត់ដំបង បានលើកឡើងនូវសំណូមពរដល់អ្នកជំនាញការជប៉ុនឲ្យបន្តជួយបណ្ដុះបណ្ដាលនិងផ្ដល់ឱកាសឱ្យមន្រ្តីបច្ចេកទេសជំនាញក្នុងអង្គភាពរបស់ខ្លួន បានទៅសិក្សារៀនសូត្រដើម្បីយកបទពិសោធន៍លើផ្នែកបច្ចេកទេសផលិតទឹកស្អាតនៅប្រទេសជប៉ុនដើម្បីបង្កើនសមត្ថភាពជំនាញនូវក្នុងការអនុវត្ដការងាររបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។

      លោក អ៊ុត ក្លឹង បានថ្លែងថា បច្ចេកទេសក្នុងការគ្រប់គ្រងនិងផលិតទឹកស្អាតរបស់ជប៉ុន គឺជាបច្ចេកវិទ្យាជឿនលឿននិងមានគុណភាពគ្រប់គ្រងសេវាកម្មបានល្អ ដែលប្រជាពលរដ្ឋកម្ពុជាមានការពេញចិត្ដក្នុងការប្រើប្រាស់និងកោតសរសើរ ហើយសង្ឃឹមថា៖ជប៉ុននឹងជួយចែករំលែកនូវ បច្ចេកវិទ្យាទាំងនេះក្នុងការជួយបណ្តុះបណ្តាលនូវធនធានមនុស្សក្ងការគ្រប់គ្រងនូវទិន្នន័យ  ការអានលេខតាមប្រព័ន្ធអនឡាញ ការគ្រប់គ្រងបណ្ដាញ GIS និងពីជំនាញគ្រប់គ្រងពីការបាត់បង់ទឹកក្នុងតំបន់សេវាកម្ម ដែលបានប្រើប្រាស់។

      លោក អ៊ុត ក្លឹង ប្រធានអង្គភាពរដ្ឋាករទឹកខេត្តបានបញ្ជាក់បន្ថែមថា៖”ជំនួយទឹកស្អាត”ពីប្រទេសជប៉ុនពិតជាបានផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ដល់ប្រជាពលរដ្ឋក្នយងខេត្តបាត់ដំបង ជាពិសេសបានផ្ដល់នូវទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ទៅដល់ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងប្រមាណ៨៥% គិតត្រឹមឆ្នាំ២០២១ នេះ។ ចំណែក១៥% ទៀតដែលនៅសេសសល់ និងរំពឹងថា៖មានទឹកស្អាតប្រើប្រាស់យ៉ាងយូរ ត្រឹមឆ្នាំ ២០២៥ខាងមុខ។

        លោកប្រធានអង្គភាពរដ្ឋាករទឹកខេត្ត ក៏បានលើកឡើងឲ្យដឹងដែរថា៖ កន្លងមកនៅក្នុងដំណើរទស្សនកិច្ចចុះសិក្សារបស់អ្នកជំនាញការទឹកស្អាតជប៉ុនមកពីទីក្រុងKitakyushu បានចុះធ្វើការសិក្សាស្រាវជ្រាវនិងប្រមូលនូវទិន្នន័យដែលទាក់ទងលើការងារអាជីវកម្មទឹកស្អាត របស់ អង្គភាពកន្លងមក និងធ្វើការសិក្សាបន្ថែមអំពីតម្រូវការចាំបាច់ពីបញ្ហាប្រឈមរបស់អង្គភាពក្នុងការផលិតទឹកស្អាត និងពិនិត្យមើលពីសំណូមពរចាំបាច់នានាដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការជួយដល់ការងារគ្រប់គ្រងលើដំណើរការអាជីវកម្មទឹកស្អាតក្នុងខេត្តបាត់ដំបងឲ្យកាន់តែទទួលបាននូវប្រសិទ្ធភាពខ្ពស់ក្នុងពេលអនាគត។

      ជាមួយគ្នានេះ លោក អ៊ុត ក្លឹង ប្រធានអង្គភាពរដ្ឋាករទឹកបាត់ដំបង ក៏បានសម្តែងនូវការគោរព ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងភាគីដៃគូជប៉ុន។ ជាពិសេសអ្នកជំនាញរដ្ឋាករទឹកនៃទីក្រុង Kitakyushu ដែលជាដៃគូដ៏មានសារៈសំខាន់និងតែងតែជួយគិតគូរ និងជួយដល់ការងារផ្នែកបណ្តុះបណ្តាលធនធានមនុស្ស លើផ្នែកបច្ចេកទេស និងការពង្រឹងនូវសមត្ថភាពជំនាញ ដល់បុគ្គលិកនិងអ្នកបច្ចេកទេសជំនាញនៃអង្គភាពរដ្ឋាករទឹកខេត្តកន្លងមក នៅក្នុងការគ្រប់គ្រងថែទាំ និងផ្តល់ នូវសេវាកម្មទឹកស្អាតជូនដល់ប្រជាជនក្នុងខេត្តបាត់ដំបង ប្រកបដោយនិរន្តរភាពនូវទឹកដែលមានគុភាពល្អ, តម្លៃសមរម្យ និងមានការសាទរពីប្រជាពលរដ្ឋ ដែលកំពុងតែប្រើប្រាស់។ ហើយសម្ពាធទឹក ក៏គ្រប់គ្រាន់ដើម្បីដំណើរការ២៤ម៉ោងលើ២៤ម៉ោង ព្រមទាំងជួយកាត់បន្ថយ នូវភាពក្រីក្រ របស់ប្រជាជន នៅក្នុងខេត្ត ផងដែរ។

       តាមរយៈនៃការផ្តល់បទសម្ភាសន៍ជាមួយនិងអ្នកសារព័ត៌មានទូរទស្សន៍មកពីទីក្រុង Kitakyushu ប្រទេសជប៉ុន ដោយក្នុងនោះលោកប្រធានអង្គភាពរដ្ឋាករទឹក ខេត្តបាត់ដំបង បានសំណូមពរស្នើសុំឲ្យក្រុមការងារនិងអ្នកជំនាញរបស់ជប៉ុន ឲ្យបន្តជួយគាំទ្រធ្វើការអភិវឌ្ឍន៍វិស័យទឹកស្អាត នៅក្នុងខេត្តបាត់ដំបងជាបន្តទៀត តាមរយៈការផ្តល់នូវវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងបច្ចេកវទ្យាថ្មីៗនិងការបំពាក់នូវឧបករណ៍បរិក្ខារផលិតកម្មទឹកស្អាត និងពីការងារគ្រប់គ្រងផ្សេងៗ ដើម្បីឲ្យការអភិវឌ្ឍន៍វិស័យទឹកស្អាតរបស់ខេត្ត កាន់តែធានាបាននូវនិរន្តរភាពក្នុងការផ្គត់ផ្គង់និងការចែកចាយទឹកស្អាត សម្រាប់ប្រើប្រាស់ ទៅថ្ងៃអនាគត៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner