សម្តេចតេជោ បញ្ជាក់ច្បាស់ៗថា ដរាបណាខ្ញុំនៅជានាយករដ្ឋមន្ត្រី ខ្ញុំមានសិទ្ធិបញ្ជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ហើយកុំមកចង់ធ្វើបដិវត្តន៍ពណ៌ឲ្យសោះ
អត្ថបទដោយ៖
ធី ដា
ភ្នំពេញ៖ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលសាលប្រជុំទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ច្បាស់ៗថា ដរាបណាខ្ញុំនៅជានាយករដ្ឋមន្ត្រី ខ្ញុំមានសិទ្ធិបញ្ជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ហើយកុំមកចង់ធ្វើបដិវត្តន៍ពណ៌ឲ្យសោះ ។
សម្ដេចតេជោ បានបញ្ជាក់ទៀតថា ទោះបក្សប្រឆាំង ឬបក្សកាន់អំណាច បើអ្នកឯងធ្វើខុសច្បាប់ គឺខ្ញុំមានសិទ្ធិចាប់ខ្លួន ដើម្បីកាត់ទោសតាមច្បាប់ ៕ ដោយ វណ្ណលុក
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕