អគ្គកីឡាលើកទម្ងន់ អះអាងថា ការទទួលបានចំណេះដឹងពីមន្រ្តីបច្ចេកទេសអាស៊ីធ្វើឲ្យកម្ពុជាសង្ឈឹមខ្ពស់ក្នុងការប្រជែងមេដាយលើឆាកអន្តរជាតិ
ទីលានកីឡាវាយកូនគោលខ្នាតតូចកម្រិតស្តង់ដាតែមួយ នៅកម្ពុជា ស៊ីធីហ្គោលដែលមានទីតាំងស្ថិតនៅ សង្កាត់ ទួលសង្កែ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ បានប្រកាសរៀបចំការប្រកួតវាយកូនគោល អបអរសាទរខួបលើកទី១២ នៅថ្ងៃទី២៣ ខែកមរា ឆ្នាំ២០២២។
លោក សំ សុខយី អគ្គលេខាធិការ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានថ្លែងថា មន្រ្តី និងថ្នាក់ដឹកនាំកីឡាលើកទម្ងន់កម្ពុជា៩រូប បានចូលរួមសិក្សាក្រេបជញ្ជក់ចំណេះដឹង សិក្ខាសាលា មន្រ្តីបច្ចេកទេសកីឡាលើកទម្ងន់កម្រិតអាស៊ី តាមប្រព័ន្ធZOOMជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីរយៈពេល៣ថ្ងៃ នឹងធ្វើអោយមន្រ្តីបច្ចេកទេសកម្ពុជាទទួលបានចំណេះដឹងយ៉ាងច្រើនស្តីអំពីបច្ចេកទេស ការរៀបចំការប្រកួតកម្រិតស្តង់ដាអន្តរជាតិ។
អគ្គលេខាធិការរូបនេះ បញ្ជាក់ទៀតថា សិក្ខាសាលារយៈពេល៣ថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះកីឡាលើកទម្ងន់កម្ពុជា ក៏ស្ថិតនៅក្នុងបញ្ជីត្រៀមលក្ខណៈទទួលធ្វើជាម្ចាស់ផ្ទះ នៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ផងដែរ។ដូច្នោះមន្រ្តីបច្ចេកទេសទាំងអស់ចាំបាច់ត្រូវយល់ដឹងអំពីច្បាប់លក្ខន្តិកៈនៃការរៀបចំការប្រកួតកម្រិតស្តង់ដា ដើម្បីឲ្យការទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាជោគជ័យ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរៀបចំលើកដំបូង។
អគ្គលេខាធិការខាងលើ បានគូបញ្ជាក់ថា ការចែករំលែកចំណេះដឹងពីគ្រូឧទ្ទេសអន្តរជាតិ ពិតជាធ្វើឲ្យមន្រ្តីកម្ពុជាទទួលចំណេះដឹងច្បាស់លាស់ ពិសេស ធ្វើកម្ពុជាមានសង្ឈឹមខ្ពស់ក្នុងការដឹកនាំអត្តពលិកចូលរួមប្រជែងមេដាយលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា សិក្ខាសាលា មន្រ្តីបច្ចេកទេសកីឡាលើកទម្ងន់កម្រិតអាស៊ីនេះ កម្ពុជា គឺបានចូលរួម២លើក ដោយលើកទី១ ក្នុងឆ្នាំ២០១៨ នៅប្រទេសមីយ៉ាន់ម៉ា គឺអ្នកស្រី ទ្រី សុត្ថាវី និង ហាន ស្រីនិច ។ចំណែកលើកទី២ ធ្វើនៅប្រទេសថៃ នៅខែធ្នូ ឆ្នាំ២០២១ កម្ពុជាចូលរួម៩រូប៕



















