កម្ពុជាឆ្លងជំងឺកូវីដ១៩ ចំនួន ៤ករណី (Video Inside)

តួលេខឆ្លងថ្មីនៃជម្ងឺកូវីដ១៩រយៈពេល២៤ម៉ោងក្នុងប្រទេសកម្ពុជា បានបន្តធ្លាក់ចុះមួយករណីថែមទៀតទន្ទឹម នឹងតួលេខការចាក់វ៉ាក់សាំងចេះតែបន្តកើនឡើងថែមទៀតស្ទើរជិតពាសពេញប្រទេស។ យោងតាមក្រសួងសុខា ភិបាល តួលេខឆ្លងថ្មីថ្ងៃនេះ មានចំនួន៤ករណីដែលថយចុះចំនួន១ករណីបើប្រៀបធៀបនឹងម្សិលមិញ។

ក្នុងចំណោមការឆ្លងថ្មី៤ករណីនៅថ្ងៃនេះ គឺរួមមាន ១ករណីដែលជាការឆ្លងនូវវីរុសបំប្លែងថ្មី អូមីក្រុងនាំចូល មកពី ក្រៅប្រទេស។ ចំណែកការស្លាប់ថ្មីថ្ងៃនេះមានម្នាក់ ដែលជាអ្នកមិនបានទទួលការចាក់វ៉ាក់សាំង។ តួលេខបាត់ បង់ជីវិតដោយសារជម្ងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជាបានកើនដល់៣ពាន់១១នាក់។

កម្ពុជាគិតត្រឹមថ្ងៃទី២៩ធ្នូ ការឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន១២ម៉ឺន៤៧៣ករណី, និងការព្យាបាលសរុបមាន ចំនួន១១ម៉ឺន៦ពាន់៨៩៤នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner