កម្ពុជាបន្តទទួលវ៉ាក់សាំង Pfizer គម្រប់២លាន៣សែន៥ម៉ឺន៥៣០ដូស (Video Inside)

កម្ពុជាបានទទួលវ៉ាក់សាំង Pfizer ចំនួនជាងមួយលាន៥សែនដូសដែលជាអំណោយពីរដ្ឋាភិបាលអូស្ត្រាលី។ វ៉ាក់សាំងជាងមួយលាន៥សែនដូសដែលទទួលបានកាលពីយប់ថ្ងៃទី២៨ធ្នូ គឺជាវ៉ាក់សាំងបន្ថែមបង្គ្រប់ចំនួន ២លាន៣សែន៥ម៉ឺន៥៣០ដូសដូចតាមការសន្យារបស់រដ្ឋាភិបាលនៃប្រទេសកង់បេរ៉ា។

គួរបញ្ជាក់ថាកាលពី ថ្ងៃអាទិត្យកន្លងមកនេះ វ៉ាក់សាំង Pfizer ជើងដំបូងមកពីអូស្ត្រាលីដឹកមកប្រគល់ឱ្យកម្ពុជា មានចំនួន៧សែន ៨ម៉ឺន៣ពាន់ដូស។ លោកស្រីរដ្ឋលេខាធិការយក់សម្បត្តិបានថ្លែងកាលពីយប់មិញក្នុងឱកាសអញ្ជើញមកទទួល វ៉ាក់សាំង Pfizer ជើងទី២។

កម្ពុជាក្រោមគោលនយោបាយចាក់ស្រោចស្រពវ៉ាក់សាំងទូទាំងប្រទេស តួលេខឆ្លងកូវីដ១៩ ត្រូវបានធ្លាក់ចុះជា បន្តបន្ទាប់ និងតួលេខឆ្លងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នៅសេសសល់ត្រឹមមួយខ្ទង់នោះទេ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner