សាលាមធ្យមវិជ្ជាជីវៈនគរបាលប្រជុំផ្សព្វផ្សាយផែនការសកម្មភាពប្រចាំឆ្នាំ២០២២និងរៀបចំកម្មវិធីការងារប្រចាំខែមករា ឆ្នាំ២០២២

ដីឥដ្ឋ : លោកឧត្ដមសេនីយ៍ឯក ភុន សុផល នាយកសាលាមធ្យមវិជ្ជាជីវៈនគរបាល បានដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយផែនការសកម្មភាពប្រចាំឆ្នាំ២០២២និងរៀបចំកម្មវិធីការងារប្រចាំខែមករា ឆ្នាំ២០២២របស់សាលា ដោយមានការចូលរួមពីលោក លោកស្រីនាយករង លោកនាយការិយាល័យ និងមន្រ្តីចំណុះសាលាជាច្រើនរូប។

 ក្រោយពីស្ដាប់ការអាននូវផែនការសកម្មភាពនិងកម្មវិធីការងារដោយនាយការិយាល័យរដ្ឋបាល-សរុប រួចមកលោកឧត្ដមសេនីយ៍ឯក ប្រធានអង្គប្រជុំមានមតិណែនាំដល់ថ្នាក់ដឹកនាំនិងមន្រ្តីចំណុះសាលាដូចខាងក្រោម៖
  • ត្រូវជំរុញការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ២០២២ឱ្យទទួលបានជោគជ័យ
  • ត្រូវយកផែនការសកម្មភាពនេះទៅអង្កន់ជាកម្មវិធីការងារប្រចាំខែនិងគ្រប់ការិយាល័យចំណុះត្រូវរៀបចំជាកម្មវិធីការងារប្រចាំសប្ដាហ៍នីមួយៗ
  • ត្រូវមានរបបប្រជុំប្រចាំសប្តាហ៍ ខែ ត្រីមាស ឆមាស ឆ្នាំ និងការប្រជុំរៀបចំកម្មវិធីការងារប្រចាំខែឱ្យបានទៀងទាត់
  • ត្រូវជំរុញនិងពង្រឹងការគ្រប់គ្រងវត្តមាន-អវត្តមានមន្ត្រីនិងយកចិត្តទុកដាក់តាមដានសកម្មភាពមន្រ្តីនៅក្រៅអង្គភាព
  • គ្រប់ការិយាល័យចំណុះត្រូវមានរបបប្រជុំដឹកនាំដោយនាយករងទទួលបន្ទុក ព្រមទាំងត្រូវរៀបចំឱ្យមានជារបាយការណ៍ប្រជុំនិងរូបថតជាប្រចាំ
  • ត្រូវជំរុញការអនុវត្តគោលការណ៍ប្រឡងប្រណាំងនិងការងារថែរក្សាបរិស្ថាន និង
  • ត្រូវបន្តអនុវត្តវិធានការថែទាំសុខភាព ៣ការពារ និង៣កុំ៕ដោយ-រ៉ាវុធ
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner