អ្នកចាក់វ៉ាក់សាំងដូសទី៣មានជាង៣ម៉ឺននាក់ក្នុងរយៈពេល២៤ម៉ោង (Video Inside)

តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ រយៈពេល២៤ម៉ោងចុងក្រោយនេះមានជាង៣ម៉ឺននាក់។ កម្ពុជាកំពុងជម្រុញ ការចាក់វ៉ាក់សាំងដូសទី៣ ក្នុងស្ថានភាពដែលពិភពលោកកំពុងបារម្ភឆ្លងការរាលដាលលឿននៃវីរុស បំប្លែងថ្មី អូមីក្រុង ។

កម្ពុជាក្នុងចំណោមពលរដ្ឋ១៦លាននាក់ ការចាក់វ៉ាក់សាំងទូទាំងប្រទេស គិតត្រឹមថ្ងៃនេះបានសម្រេច ៨៩,១០ភាគរយហើយ ប៉ុន្តែក្នុងចំណោមអ្នកចាក់ទាំងជិត៩០ភាគរយនោះ, អ្នកបានចាក់វ៉ាក់សាំងដូសទីបី ឬដូស ជម្រុញនោះ តែបានចំនួន ៣លាន ៥សែន ២ម៉ឺន ៧ពាន់ ៦២៣នាក់ បន្ទាប់ពីមានការចាក់២៤ម៉ោងចុង​ក្រោយ នេះចំនួន៣ម៉ឺន៦ពាន់ ៧៦២នាក់បន្ថែមទៀត៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner