កម្ពុជាត្រៀមធ្វើកំណាត់ផ្លូវអាស៊ានលេខ១២៣ (Video Inside)
សំណង់ការដ្ឋានផ្លូវជាតិលេខ៤៨ តម្លៃជាង១០០លានដុល្លារ នឹងត្រូវធ្វើពិធីបុកគ្រឹះសាងសង់នាសប្តាហ៍ក្រោយ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ គម្រោងផ្លូវនេះ មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ស្ថិត ក្នុងខេត្តកោះកុង ដែលការសាងសង់នឹងចាប់ផ្តើមពីចំណុចប្រសព្វស្រែអំបិលនៃផ្លូវជាតិលេខ៤ រហូតដល់ក្រុង ខេមរភូមិន្ទ នៃខេត្តកោះកុង។
ផ្លូវនេះ គឺជាកំណាត់ផ្លូវអាស៊ានលេខ១២៣ ដែលលាតសន្ធឹងតាំងពីវៀតណាម និង បញ្ចប់នៅប្រទេសថៃដោយការឆ្លងកាត់កម្ពុជា។ សំណង់ការដ្ឋានផ្លូវជាតិលេខ៤៨ដែលគ្រោងធ្វើពិធីបុកគ្រឹះសាង សង់នឹងប្រព្រឹត្តទៅនាថ្ងៃទី៣មករាឆ្នាំ២០២១ ដែលជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ៕