អាជ្ញាធរសុខាភិបាលអាមេរិក៖ ការចាក់វ៉ាក់សាង Pfizer ភាគច្រើនមានផលរំខានតិចតួចដល់កុមារមានអាយុពី ៥ ដល់ ១១ឆ្នាំ

វ៉ាស៊ីនតោន៖ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC) បានផ្សព្វផ្សាយនូវទិន្នន័យមួយ ដោយបញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន Pfizer និង BioNTech ភាគច្រើនអាចបង្កផលប៉ះពាល់ស្រាលដល់កុមារមានអាយុពី ៥ ដល់ ១១ឆ្នាំ។

ទិន្នន័យស្រាវជ្រាវបានបង្ហាញថា បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី២រួចរាល់ កុមារមួយចំនួនត្រូវបានគេរាយការណ៍ថា មានការឈឺចាប់នៅត្រង់ចំនុចចាក់វ៉ាក់សាំង​ ហើយខ្លះទៀតមានប្រតិកម្មផ្សេងៗទៀតដូចជា អស់កម្លាំង និងឈឺក្បាលជាដើម។ ទន្ទឹមនេះ CDC បាននិយាយថា ខ្លួនក៏ទទួលបានរបាយការណ៍អំពីជំងឺ myocarditis ចំនួន ១១ករណីផងដែរ ដែលជាប្រភេទនៃការរលាកបេះដូងចំពោះកុមារដែលមានអាយុពី ៥ ដល់ ១១ឆ្នាំដែលបានទទួលការចាក់វ៉ាក់សាំង។ ក្នុង​ចំណោម​ពួកគេ មាន​ប្រាំពីរ​នាក់​បាន​ជា​សះស្បើយ ហើយ​បួន​នាក់​ទៀតបាន​ជា​សះស្បើយ​នៅ​ពេល​មាន​របាយការណ៍។ ជំងឺ myocarditis គឺជាជំងឺដ៏កម្រមួយដែលបង្កផលរំខាន បន្ទាប់ពីការចាក់វ៉ាក់សាំងប្រើប្រាស់បច្ចេកវិទ្យា mRNA។

បើតាមទីភ្នាក់ងារសុខាភិបាលអាមេរិក គិតមកទល់ពេលនេះ វ៉ាក់សាំងបង្ការជំងឺកូវីដរបស់ក្រុមហ៊ុន Pfizer ប្រហែល ៨.៧លានដូសត្រូវបានចាក់ជូនដល់កុមារនៅក្នុងក្រុមអាយុនេះ (៥ ដល់១១ឆ្នាំ)។ វ៉ាក់សាំងរបស់ Pfizer បានទទួលការអនុញ្ញាតអោយប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក ដល់កុមារមានអាយុពី ៥ ដល់១៥ឆ្នាំកាលពីចុងខែតុលាកន្លងទៅ ហើយវាក៏ជាវ៉ាក់សាំងតែមួយគត់ដែលត្រូវបានអនុញ្ញាតអោយចាក់ដល់កុមារក្នុងក្រុមអាយុនេះ៕ ប្រភព៖ CNA  

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner