ជនសង្ស័យ០៣នាក់ ត្រូវនគរបាលប៉ុស្ដិ៍និរោធិ៍ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលនិរោធិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ កាលពីវេលាម៉ោង ០១ និង ០០ នាទីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ភូមិតាងៅ សង្កាត់និរោធិ៍ ខណ្ឌច្បារអំពៅ ពីបទ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

ក្នុងរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន៖ ទី១ឈ្មោះ ហង្ស វិរះ ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិប្រាកដ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទី២ ឈ្មោះ ប៉ែន មិន្នីបញ្ញា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិប្រាកដ ស្នាក់នៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ និងទី៣ ឈ្មោះ ង្វៀង ធីវៀង ភេទ ស្រី អាយុ ២៤ ឆ្នាំ ជនជាតិ វៀតណាម មុខរបរនៅផ្ទះ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដោយឡែកដកហូតបានវត្ថុតាងមាន ៖ ក្រាមពណ៌សថ្លា០១កញ្ចប់ថង់តូច ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ធ.ដ