សភាតំណាងរាស្ត្រប្រជាធិបតេយ្យចោទប្រកាន់ប្រឆាំងនឹងលោក ដូណាល់ ត្រាំ ចំនួន០២ករណី

សហរដ្ឋអាម៉េរិក៖ សមាជិកសភាតំណាងរាស្ត្រអាម៉េរិក មកពីគណបក្សប្រជាធិបតេយ្យ នៅថ្ងៃអង្គារម្សិលមិញ បានប្រកាសពីការចោទប្រកាន់ជាផ្លូវការប្រឆាំងនឹងលោក ដូណាល់ ត្រាំ ចំនួន០២ករណី ដោយចោទថា លោកបានល្មើសអំណាច និងបង្កឧបសគ្គ ដល់ការស៊ើបអង្កេតរបស់សភា ។

ទន្ទឹមគ្នា សមាជិកសភាតំណាងរាស្ត្រទាំងអស់ត្រូវបានគេរំពឹងថា នឹងធ្វើការបោះឆ្នោតលើការចោទប្រកាន់ ឬមាត្រានៃនីតិវិធីដកតំណែងប្រធា នាធិបតីនៅសប្ដាហ៍ក្រោយ ។ ប៉ុន្តែមុខតំណែងជាប្រធានាធិបតីអាម៉េរិករបស់លោក ដូណាល់ ត្រាំ នៅត្រូវរង់ចាំមើលការសម្រេចចិត្តរបស់ព្រឹទ្ធសភាអាម៉េរិកដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋជាមុនសិន បើទោះបីជាមាត្រានេះត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ ។

សូមរំលឹកថា ការស៊ើបអង្កេតដើម្បីដំណើរការនីតិវិធីដកតំណែងប្រធានាធិបតី របស់សភាតំណាងរាស្ត្រអាម៉េរិក ត្រូវបានធ្វើឡើង ដោយផ្ដោតជាសំខាន់លើកិច្ចសន្ទនារវាងលោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្កាយ កាលពីថ្ងៃទី២៥ ខែកក្កដាកន្លងទៅ ។ អំឡុងកិច្ចសន្ទនានោះលោក ត្រាំ ត្រូគេចោទថា បានដាក់សម្ពាធឱ្យលោក ហ្សេឡេនស្កាយ បើកការស៊ើបអង្កេតពីបទពុករលួយប្រឆាំងនឹងលោក ចូ បៃដិន និងកូនប្រុសឈ្មោះ ហាន់ធើ ប៉ុន្តែលោក ត្រាំ បានទាត់ចោលការចោទប្រកាន់នេះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner