ឆេះអាគារឈូកទិព្វជាន់ទី៧ស្លាប់មនុស្សពីរនាក់ម្ដាយ និងកូន
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះអាគារឈូកទិព្វជាន់ទី៧ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកបាញ់ពន្លត់កាលពីវេលាម៉ោង៣ និង២០នាទីទាប់ភ្លឺថ្ងៃទី១១ខែធ្នូ ឆ្នាំ២០១៩ នៅផ្លូវលេខ២៣៤ សង្កាត់ផ្សារដេីមគរ ខណ្ឌទួលគោក។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថាមុនពេលកេីតហេតុគេឃេីញមានអណ្តាតភ្លេីងឆេះយ៉ាងសន្ធោសន្ធៅនៃអាគារឈូកទិព្វជាន់ទី៧ ដែលជាជាន់លេីបង្អស់ សម្រាប់បុគ្គលិកស្នាក់នៅ ទេីបបង្កការភ្ញាក់ផ្អេីលរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់។
សមត្ថកិច្ចបានបន្តថា ក្នុងហេតុការគ្រោះអគ្គិភ័យខាងលេីនេះប្រេីប្រាស់រថយន្តចំនួន១៤គ្រឿងទេីបអាចគ្រប់គ្រងបាន។
សមត្ថកិច្ចបានបញ្ជាក់ថាទាក់ទងនៅគ្រោះអគ្គិភ័យខាងលេីនេះបានសម្លាប់មនុស្សចំនួន២នាក់ម្តាយ និងកូន៕ធ.ដ

