បុរស៣នាក់ រងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូទៅបុកគ្នាពេញទំហឹង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ម៉ូតូ២គ្រឿងបានបុកគ្នាពេញទំហឹងបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ចំនួន៣នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង១១ និង១០នាទីយប់ ថ្ងៃអង្គារ ទី ១០ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចផ្លូវបែកជាបីតាមបណ្តោយផ្លូវ ២៧១ កែងនឹងផ្លូវ ៤៨០ នៅក្នុងសង្កាត់ ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនរងគ្រោះដែលរងរបួសធ្ងន់ទាំង៣នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញម៉ូតូធុនធំមួយគ្រឿងម៉ាកMSLAZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IA.8012 ជិះតែម្នាក់ឯងតាមបណ្ដោយផ្លូវ ២៧១ ទិសដៅពីកើតមកលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានបុកគ្នាជាមួយនឹងម៉ូតូ suzuki viva 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1C.1095ជិះគ្នា២នាក់តាមបណ្ដោយផ្លូវ ២៧១ ទិសដៅពីលិចទៅកើតហើយក៏បត់ឆ្វេងដៃ មិនប្រយ័ត្នក៏ត្រូវបានម៉ូតូធំបុកពេញទំហឹងបណ្ដាលឲ្យរងរបួសទាំង ៣នាក់ធ្ងន់។ ហើយក៏មានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយពីកើតហេតុសមត្ថកិច្ចបានមកវាស់វែងយកម៉ូតូទាំង ២គ្រឿងទៅរក្សាទុកនៅអធិការរដ្ឋានខណ្ឌចំការមន ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner