សភាសហរដ្ឋអាមេរិកអនុម័តកញ្ចប់ថវិកា៧៣៨ពាន់លានដុល្លារ សម្រាប់កងទ័ពនៅឆ្នាំ២០២០ខាងមុខនេះ

សហរដ្ឋអាមេរិក៖ គណៈកម្មាធិការសេវាកម្មអាវុធនៃព្រឹទ្ធសភា និងសភាតំណាងរាស្ត្រអាមេរិកបានសម្រេចកិច្ចព្រមព្រៀងមួយ ក្នុងការផ្តល់កញ្ចប់ថវិកាសរុប ៧៣៨ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ ២០២០ ខណៈតួលេខនេះមានការកើនឡើង៣ភាគរយលើសឆ្នាំសារពើពន្ធ ២០១៩ ។
សម្រាប់ឆ្នាំសារពើពន្ធ ២០២០ ពោលគឺគិតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០ខាងមុខ គណៈកម្មាធិការចាត់ចែងថវិកាជាតិសម្រាប់វិស័យការពារជាតិ នឹងត្រូវប្រើប្រាស់ថវិកាទាំងអស់ខាងលើនេះ ដើម្បីបន្តការកសាងនូវយោធាអាមេរិក និង បង្កើនវត្តមានទៅកាន់កន្លែងផ្សេងៗទៀត ដែលមានការគំរាមកំហែងកើតឡើង ស្របទៅតាមយុទ្ធសាស្ត្រការពារជាតិ ។
សូមរំលឹកថា កាលពីឆ្នាំសារពើពន្ធ២០១៩ កញ្ចប់ថវិកាជាតិដែលត្រូវបានប្រគល់ដល់វិស័យយោធារបស់សហរដ្ឋអាមេរិកនោះ មានចំនួន៧១.៥ពាន់លានដុល្លារ ហើយបន្ទាប់មក ក៏មានការបញ្ចេញថវិកាសង្គ្រោះបន្ទាន់ប្រមាណ៥.៣ពាន់លានដុល្លារទៀតសម្រាប់យោធាប្រើប្រាស់នៅក្នុងជួយសង្គ្រោះ នៅតាមតំបន់មួយចំនួនទូទាំងសហរដ្ឋអាមេរិក ដែលបានទទួលរងគ្រោះធម្មជាតិ និងអាកាសធាតុអាក្រក់ ៕

 

 

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner