ប្រមុខការពារជាតិតួកគីអះអាងថា ទីក្រុងអង់ការ៉ានៅតែសង្ឃឹមនឹងទទួលបានយន្តហោះចម្បំាង-បំបាំងកាយ F-35 ពីសហរដ្ឋអាម៉េរិក

តួកគី៖ រដ្ឋមន្រ្តីការពារជាតិតួកគីលោក ហ៊ូលូស៊ី អាខារ បានថ្លែងអះអាងនៅតាមកញ្ចក់ទូរទស្សន៍រដ្ឋថា ប្រទេសរបស់លោកនៅតែរំពឹងថា នឹងអាចទទួលបានយន្តហោះចម្បាំង-បំបាំងកាយ F-35 ពីសហរដ្ឋអាម៉េរិក ។

លោក ហ៊ូលូស៊ី អាខារ បាននិយាយយ៉ាងដូច្នេះទៀតថា ប្រសិនបើសហរដ្ឋអាមេរិកបដិសេធ ក្នុងការបំពេញនូវកាតព្វកិច្ចរបស់ខ្លួន ដើម្បីផ្គត់ផ្គង់យន្តហោះ F-35 មកឲ្យយើងនោះ យើងក៏អាចងាកទៅរកអ្នកផ្គត់ផ្គង់ថ្មីបាន

ទន្ទឹមគ្នា ប្រមុខការពារជាតិតួកគីរូបនេះ បានសង្កត់ធ្ងន់ទៀតថា យន្តហោះច្រើនណាស់ដែលត្រូវបានផលិតនៅទូទាំងពិភពលោកនេះ ហើយគ្រាន់តែយើងរកជម្រើសដែលល្អមួយ នោះគឺមិនជាបញ្ហាឡើយ ប៉ុន្តែយើងចង់បន្តកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាម៉េរិក ដែលជាដៃគូរបស់យើង ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner