រុស្ស៊ីជឿជាក់ថា ផែនការបំពាក់ប្រព័ន្ធមីស៊ីល S-400 នៅតំបន់ទឹកកកអាក់ទិក នឹងជួយការពារដែនអាកាសរុស្ស៊ីពីការប្រហារនានានៅតំបន់នេះ

រុស្ស៊ី៖ កងកម្លាំងការពារដែនអាកាសរុស្ស៊ី ដែលឈរជើងនៅតំបន់ទឹកកកអាក់ទិក នឹងត្រូវឆ្លងកាត់ដំណើរការផ្លាស់ប្តូរសព្វាវុធគ្រប់ជ្រុងជ្រោយមួយ នារយៈពេលប៉ុន្មានឆ្នាំទៀតនេះ ដោយពួកគេនឹងទទួលបានប្រព័ន្ធមីស៊ីលការពារអាកាស S-400 នេះបើតាមមេបញ្ជាការយោធាជើងទឹករុស្ស៊ី លោក Alexader Moiseev ។

ទន្ទឹមគ្នា មេបញ្ជាការយោធាជើងទឹករុស្ស៊ីរូបនេះក៏បានអះអាងផងដែរថា ការបំពាក់ប្រព័ន្ធ S-400 ដ៏ទំនើបនៅតាមតំបន់អាក់ទិករបស់រុស្ស៊ីខាងលើនេះ នឹងអាចធ្វើជាខែលការពារខ្លួនប្រកបដោយប្រសិទ្ធភាព ប្រឆាំងនឹងការវាយប្រហារដោយសព្វាវុធផ្សេងៗរបស់សត្រូវ ។

ផែនការរបស់ទីក្រុងមូស្គូលខាងលើ បានកើតមានឡើងស្របពេលរុស្ស៊ីកំពុងពង្រឹងកម្លាំងយោធារបស់ខ្លួននៅឯតំបន់អាក់ទិក តាមរយៈការជួសជុលមូលដ្ឋានចាស់ៗ និងការសាងសង់បន្ថែមថ្មី បូករួមជាមួយការដាក់ពង្រាយសព្វាវុធទំនើបៗ និងការធ្វើសមយុទ្ធយោធា ខណៈប្រទេសមហាអំណាចដទៃទៀតក៏កំពុងតែបង្កើនសកម្មភាពនៅតំបន់ទឹកកកដូចគ្នាដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner