ក្រុមក្មេងទំនើង បង្ហោះម៉ូតូរួចយកដុំថ្មគប់រថយន្ត ត្រូវសមត្ថកិច្ចស្រុកកណ្ដាលស្ទឹង ឃាត់ខ្លួនបានបួននាក់

កណ្តាល ៖ ក្រុមក្មេងទំនើងមានគ្នាបួននាក់ បានធ្វើសកម្មភាពបង្ហោះម៉ូតូ រួចបានយកដុំថ្មគប់លើរថយន្តដឹកដីរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងធ្វើការឃាត់ខ្លួនភ្លាមតែម្តង ។ ហេតុការណ៌នេះបានកើតឡើងនៅ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទី នៅចំណុច ភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

នគរបាលបានប្រាប់អោយដឹងថា ជនរងគ្រោះ ឈ្មោះ សាន់ សីម៉ា ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិខ្នារឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មុរបរ បើកបរ រថយន្តដឹកដី ។ ជនសង្ស័យ០៤នាក់ ៖ ទី១ឈ្មោះ រុន សារ៉ែន អាយុ ១៩ឆ្នាំ មានទីលំនៅ ភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ ទី២ឈ្មោះ រុន ម៉ាណែត ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅ ភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ មិន ពិតប្រាកដ ទី៣ឈ្មោះ ហឿន សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិរានថ្ម ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ និងទី៤ឈ្មោះ សុង វណ្ណឃីម ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅ ភូមិតាដោលទី៣ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ រត់តុ ។

នគរបាលបញ្ជាក់ថា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ១២និង០០នាទី ក្រុម ជនសង្ស័យ បានជិះម៉ូតូ ពីរគ្រឿងខាងលើមានគ្នា បួននាក់ ។ ដោយឈ្មោះ រុន សារ៉ែន ជិះម៉ូតូមួយគ្រឿង ជាអ្នកបើក និង ឈ្មោះ ហឿន សំណាង ជាអ្នកជិះពីក្រោយ ឯម៉ូតូ មួយគ្រឿងទៀត បើកបរ ដោយឈ្មោះ សុង វណ្ណឃីម និង ឈ្មោះ រុន ម៉ាណែត ជាអ្នកជិះពីក្រោយ បានធ្វើដំណើរចេញពី ផ្សារសៀមរាប ស្ថិតនៅក្នុងឃុំសៀមរាប តាមបណ្ដោយ ផ្លូវជាតិលេខ ២ ឆ្ពោះទៅទិសខាងត្បូង ពេលទៅដល់ចំណុច ស្ពានកំពុងកោរ ព្រំប្រទល់ ខេត្តតាកែវ ក្រុមជនសង្ស័យ ទាំងបួននាក់ បាន បត់ចូលតាមផ្លូវកៅស៊ូ ទើបធ្វើថ្មីឆ្ពោះទៅវត្ត កោះសុក្រំ ឃុំទ្រា ពេលជិតដល់កន្លែងកើតហេតុ ក្រុម ជនសង្ស័យ បាននាំគ្នា បង្ហោះម៉ូតូ ហើយបានជួបនឹងរថយន្តដឹកដី មួយគ្រឿង ជិះ មកពីក្រោយ ពេលរថយន្តដឹកដី បានស៊ីផ្លេពីក្រោយ ហើយបើកវ៉ាក្រុមជនសង្ស័យទៅ ភ្លាមនោះក្រុមជនសង្ស័យ ខឹង ក៏ជិះម៉ូតូ ដេញតាមពីក្រោយ ហើយបានវ៉ា រួចឈប់ចាំ ពេលរថយន្តដឹកដី បើកមកដល់ ក្រុម ជនសង្ស័យ បានយកដុំថ្មគប់ទៅ លើរថយន្ត របស់ជនរងគ្រោះ បណ្តាលឱ្យបែកកញ្ចក់ទ្វាររថយន្ត ផ្នែកខាងឆ្វេង ០១ផ្ទាំង ភ្លាមនោះជនរងគ្រោះបានឈប់រថយន្ត ហើយសួរនាំ ឃើញដូចនោះក្រុម ជនសង្ស័យ បានជិះម៉ូតូរត់គេខ្លួន ដោយឡែក ឈ្មោះ ហឿន សំណាង បានព្យាយាមរត់ តែត្រូវជនរងគ្រោះ នាំទៅប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំទ្រា ដើម្បីដាក់ពាក្យបណ្ដឹង ភ្លាមនោះកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំទ្រា បានបញ្ជូនជនសង្ស័យ ទៅកាន់ អធិការដ្ឋាន ដើម្បី សាក់សួរ ក្រោយ ការសួរ កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកកណ្តាលស្ទឹង បានឃាត់ខ្លួន ជនសង្ស័យ ចំនួន បីនាក់ទៀត បញ្ជូនមកកាន់ អធិការដ្ឋាន នគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ឆ ដា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner