ធនាគារ វឌ្ឍនៈ បើកសម្ពោធសាខាថ្មី នៅជ្រោយចង្វារ ជាផ្លូវការ
រាជធានីភ្នំពេញ – ធនាគារ វឌ្ឍនៈ បានបើកសម្ពោធសាខាថ្មីរបស់ខ្លួន ដែលជាសាខាទី១៦ នា ថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៩។ សាខាជ្រោយ ចង្វារ នេះ មានទីតាំងស្ថិត នៅលើបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានអគារប្រណីត រចនាបទទំនើបថ្មី ជាមួយសាលផ្តល់សេវាកម្ម ប្រកបដោយផាសុកភាព និងទីធ្លា ចំណតធំ ទូ លាយ ងាយស្រួលសម្រាប់អតិថិជន មកធ្វើប្រតិបត្តិ ការធនាគារ។
សាខាថ្មីនេះ នឹងផ្តល់សេវាកម្មធនាគារគ្រប់ប្រភេទជូន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលមានលំនៅដ្ឋាន ឬអាជីវកម្មនៅខណ្ឌជ្រោយចង្វារ និងតំបន់នៅជិតៗនោះ រួមមានការផ្តល់សេវាកម្ម ប្រាក់បញ្ញើ ការផ្តល់ឥណទានខ្នាតតូច-មធ្យម សេវាកម្មផ្ទេរប្រាក់ សេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម សេវាកម្ម ប័ណ្ណ (វីសា យូញៀនផេ-UPI ម៉ាស្ទ័រកាត) និងសេវាកម្មទូទាត់តាមហាង (ប័ណ្ណ Alipay និងWeChat Pay)។ ជាពិសេសលើការផ្តល់ សេវាកម្ម បង់ពន្ធ-អាករគ្រប់ប្រភេទ កាន់តែមានភាពងាយ ស្រួល និងឆាប់រហ័សផងដែរ។ លោក ផាន់ ឆ័យយ៉ា ជាប្រធានសាខា និងបុគ្គលិកធនាគារវឌ្ឍនៈ សាខាជ្រោយចង្វារទាំង អស់ សូមការគាំទ្រ និងរង់ចាំ ស្វាគមន៍ ផ្តល់ សេវាកម្ម ធនាគារប្រចាំថ្ងៃជូនអតិថិជន។
ធនាគារ វឌ្ឍនៈ គឺជាធនាគារដែលមានភាគទុនិកក្នុងសុ្រកសុទ្ធ បង្កើតឡើងនៅ ក្នុងឆ្នាំ ២០០២ ។ ធនាគារ មានទីស្នាក់ការកណ្តាលនៅជាន់ទី២ នៃវិមានវឌ្ឍនៈ កាពីតាល នៅរាជ ធានីភ្នំពេញ។ ធនាគារ វឌ្ឍនៈ មានផ្តល់ជូន សេវាកម្ម ធនាគារពាណិជ្ជគ្រប់ប្រភេទ ដែលមាន ១៦ សាខានៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានានៅ ខេត្តសៀមរាប ខេត្តបាត់ ដំបង ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តតាកែវ និង ខេត្តកំពង់ចាម។
គូសបញ្ជាក់ថា ក្នុងនោះក៏មានការចូលរួមពីឯកឧត្តមហ៊ុនម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ និងឯកឧត្តមឃួងស្រេង អភិបាលរាជធានីភ្នំពេញផងដែរ៕