សមាជិកសភាមកពីបក្សប្រជាធិបតេយ្យទំនងជាធ្វើការបោះឆ្នោតមួយក្នុងសប្ដាហ៍នេះ ដើម្បីដំណើរការនីតិវិធីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែង

សហរដ្ឋអាមេ៉រិក៖ ប្រធានគណៈកម្មាធិការយុត្តិធម៌នៃសភាអាមេរិកលោក ហ្សែររ៉ូលដ៍ ណេដ្លឺ បានថ្លែងនៅថ្ងៃអាទិត្យម្សិលមិញថា សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យទំនងជាធ្វើការបោះឆ្នោតមួយនៅក្នុងសប្ដាហ៍នេះ លើមាត្រានៃកិច្ចដំណើរការនីតិវិធីទម្លាក់ប្រធានាធិបតីពីតំណែង ឬការចោទប្រកាន់ជាផ្លូវការប្រឆាំងនឹងលោក ដូណាល់ ត្រាំ ។

ការស៊ើបអង្កេតដើម្បីដំណើរការនីតិវិធីដកតំណែងប្រធានាធិបតី របស់សភាតំណាងរាស្ត្រអាម៉េរិកគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ត្រូវបានធ្វើឡើងដោយផ្ដោតជាសំខាន់លើកិច្ចសន្ទនារវាងលោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្កាយ កាលពីថ្ងៃទី២៥ ខែកក្កដាកន្លងទៅ ។ នៅក្នុងកិច្ចសន្ទនានេះលោក ត្រាំ ត្រូវបានគេចោទថា បានដាក់សម្ពាធឱ្យលោក ហ្សេឡេនស្កាយ បើកការស៊ើបអង្កេតពីបទពុករលួយប្រឆាំងនឹងលោក ចូ បៃដិន និងកូនប្រុសឈ្មោះ ហាន់ធើ ។

យ៉ាងណាមិញ លោក ដូណាល់ ត្រាំ បានទាត់ចោលការចោទប្រកាន់ខាងលើនេះ ហើយនិយាយថា ការស៊ើបអង្កេតប្រឆាំងនឹងរូបលោក គ្រាន់តែជាចេតនានយោ បាយ ដែលមានបំណងបណ្ដេញលោកពីអំណាចតែប៉ុណ្ណោះ ។ មិនតែប៉ុណ្ណោះ វាសនា និងតំណែងជាប្រធានាធិបតីអាមេរិករបស់លោក ដូណាល់ ត្រាំ នៅត្រូវរង់ចាំមើលការសម្រេចចិត្តរបស់ព្រឹទ្ធសភាអាម៉េរិក គ្រប់គ្រងដោយគណបក្សសាធា រណរដ្ឋរបស់លោក ត្រាំ ជាមុនសិន ទោះបីជាមាត្រានេះត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner