មន្ត្រីជាន់ខ្ពស់ចិនអះអាងថា ចិនមិនចាប់អារម្មណ៍ក្នុងការប្រកួតប្រជែងមនោគមនវិជ្ជាជាមួយប្រទេសណាមួយនោះទេ

អង់គ្លេស៖ ចិនមិនចំណាប់អារម្មណ៍ក្នុងការប្រកួតប្រជែងមនោគមន៍វិជ្ជាឡើយ ហើយក៏មិនចង់ជំនួសតំណែងប្រទេសណាមួយដែរ នេះបើតាមឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង់គ្លេស លោក លីវ ហ្សាវមីង ។

ស្របពេលជាមួយគ្នានេះ លោក លីវ ហ្សាវមីង បានបន្ថែមថា ចិនមិនមានគោលដៅចង់ប្រកួតតតាំង ឬជំនួសតំណែងប្រទេសណាមួយឡើយ ខណៈអ្វីដែលចិនចង់បាន គឺការអភិវឌ្ឍខ្លួនឯងឲ្យរីកចម្រើនទៅមុខ ។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង់គ្លេសរូបនេះបានសង្កត់ធ្ងន់ថា វាដល់ពេលហើយដែលប្រទេសទាំងអស់ ត្រូវងាកចេញពីការគិតទាំងឡាយ ដែលសំដៅតែទៅរកសម័យសង្រ្គាមត្រជាក់ជាថ្មី ហើយងាកមកផ្តោតលើការឆ្ពោះទៅសម្រេចឲ្យបាននូវសន្តិភាព និងសន្តិសុខ-សុវត្ថិភាព តាមរយៈកិច្ចសហប្រតិបត្តិការរវាងគ្នាវិញ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner