ប្រទេសអាស៊ានឆ្លងកូវីដ១៩ ជាង៥ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)
តួលេខឆ្លងក្នុងប្រទេសអាស៊ានទាំង១០រយៈពេល២៤ម៉ោងចុងក្រោយនេះ មិនទាន់មានភាពធូរស្បើយនៅ ឡើយទេ។ តួលេខឆ្លងថ្ងៃនេះ មានចំនួន៥ម៉ឺន៩ពាន់៩០៧ករណី ដែល កើនឡើងជាងម្សិលមិញចំនួន១ម៉ឺន ៤ពាន់៤៥១ករណី។ ក្នុងចំណោមការឆ្លងថ្មីសរុបនៅក្នុងរយ:ពេល២៤កន្លងមកនេះ ប្រទេសដែលមាន ការឆ្លងច្រើន ជាងគេនៅក្នុងប្រទេសអាស៊ានទាំង១០ គឺមាន២ប្រទេសដែលមានការឆ្លងថ្មីដល់ចំនួន ជាង២ ម៉ឺនករណី ។ ប្រទេសទាំង២ គឺប្រទេសវៀតណាម និងប្រទេសហ្វីលីពិន។