នគរបាលប៉ុស្តិ៍ស្វាយរលំ ដេញក្រុមអ្នកញៀនល្បែងជល់មាន់ រត់បាតជើងសព្រាត (មានវីដេអូ)

កណ្តាល៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលស្វាយរលំ ដឹកនាំដោយលោក ឡោ សុខៃ នាយប៉ុស្តិ៍រដ្ឋបាល បានចុះដេញក្រុមអ្នកញៀនល្បែងជល់មាន់ រត់បាតជើងសព្រាត អ្នកខ្លះកាន់កន្ត្រកមាន់ អ្នកខ្លះរត់ធ្លាក់ទឹក ។

ហេតុការណ៍នេះធ្វើឡើងនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ក្នុងចំការដើមពុទ្រា ភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោក ឡោ សុខៃ នាយប៉ុស្តិ៍រដ្ឋបាលស្វាយរលំ បានប្រាប់ឱ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីពលរដ្ឋល្អ រាយការណ៍ជូនលោកថា មានក្រុមអ្នកញៀនល្បែងជល់មាន់ នាំគ្នាដឹកមាន់ទៅជល់ យ៉ាងគគ្រឹកគ្រេងនោះ លោកបានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាល ចុះទៅតែម្តង ។ ពេលចុះនោះ ក្រុមអ្នកញៀនល្បែងដឹងមុនដោយមានអ្នកចាំមើលផ្លូវ បានតេប្រាប់ ធ្វើឱ្យពួកក្រុមញៀនល្បែងនោះ នាំគ្នារត់ បាតជើង សព្រាត បែកគ្នាអស់ទៅ ។

ពលរដ្ឋបានប្រាប់ឱ្យដឹងថា ពួកក្រុមអ្នកញៀនល្បែងជល់មាន់នោះ នាំគ្នាជល់មាន់ស្ទើររៀងរាល់ថ្ងៃ ជាពិសេសថ្ងៃសៅរ៍ និងថ្ងៃអាទិត្យតែម្តង ប្រមូលផ្តុំគ្នា លេងភ្នាល់ ចាក់លុយ មួយគួរៗ ជិតរាប់លានរៀល ស្រែកហ៊ោរ កញ្ច្រៀវ មិនញញើតសមត្ថកិច្ចមូលដ្ឋាន ទាល់តែសោះ ។

ដោយឡែកពលរដ្ឋបានសំណូមពរឱ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តា ជួយបង្ក្រាបករណីល្បែងជល់មាន់នេះផង មើលឃើញថា នៅសង្កាត់ស្វាយរលំ និងសង្កត់សិប្បូរ ក្រុងតាខ្មៅ សម្បូរណាស់ ។

ពួកគាត់បន្ថែមថា បើល្បែងស៊ីសងនៅតែមានកើតឡើងរីកដូចផ្សិតបែបនេះ តើភូមិ ឃុំ មានសុវត្ថិភាព នៅត្រង់ណា ហើយល្បែងស៊ីសង ជាដើមចមនៃបទល្មើស ៕ ដោយ៖ ឆ ដា

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner